ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Park Si Yeon ប្រកាស​មាន​ផ្ទៃពោះ ៥ ខែ​

​តារា​សម្តែង​ស្រី​នាង Park Si Yeon បាន​បង្ហើប​ឲ្យដឹងថា នាង​មាន​ផ្ទៃពោះ ៥ ខែ ហើយ​។​ស្រី​ស្រស់​សោភា ដែល​ជា​តារា​សម្តែង​រូបនេះ គឺ​ជា​តារា​ដែល​សម្តែង​ក្នុង​រឿង The Innocent Man’ ក្នុង​ឆ្នាំ ២០១២ ដោយ​រំពឹង​ចង់​បាន​កូន​ឆាប់ៗ បន្ទាប់​ពី​រៀបការ ជាមួយនឹង Park Sang Hun កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅ​។​

​ប្រភព​ព័ត៌មាន​កៀកកើយ​នឹង​តារា​សម្តែង​រូបនេះ បាន​ប្រាប់ឲ្យដឹង​ថា “​គូស្នេហ៍​មួយគូរ​នេះ បាន​សម្រាក និង​ចំណាយពេល​រួមគ្នា ដែល​ជា​ពេលវេលា​ឯកជន​របស់​ខ្លួន​ដើម្បី​ទន្ទឹង​រងចាំ​កូន​ដំបូង ដោយ​ចាប់ផ្តើម​តាំងពី​ពេល​នេះ​តទៅ​”​។​
​តាំងពី​ពេល​ដែល​រំពឹង​បានកូន​ដំបូង​នេះ នាង Park Si Yeon រំពឹង​ឈប់សម្រាក​ពី​សិល្បៈ ដោយ​មិន​ដែល​បាន​ឃើញ​នាង សម្តែង​លើ​រឿង​ណាមួយ​នោះទេ ។ តែ​ទោះជា​យ៉ាងណា ជូនពរឲ្យ​គូស្នេហ៍​ទទួលបាន​ទារក ដែល​ប្រកបដោយ​សុខភាព​ល្អ​៕​
//i1272.photobucket.com/albums/y389/domneng/3D%20Gun/0000012a144b6d45e8e91935007f000000000001park_si_yeon_korean_sexy_girl_zps73d2a073.jpg
//i1272.photobucket.com/albums/y389/domneng/3D%20Gun/703_307322_719402_zps29d98118.jpg
//i1272.photobucket.com/albums/y389/domneng/3D%20Gun/Park-Si-Yeon-Espoir-2_zpsce68bd8a.jpg
//i1272.photobucket.com/albums/y389/domneng/3D%20Gun/photo158396_zps0d3cef6f.jpg

មតិយោបល់