(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ កញ្ញា រ៉េត សារីតា បានតំណាងឲ្យបេក្ខនារីតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» 2020 នៅសហរដ្ឋអាមេរិក។ ត្បិតថា មិនបានទទួលជ័យលាភីក៏ពិតមែន តែមហាជនខ្មែរនៅតែមានមោទនភាពទៅលើកញ្ញា រ៉េត សារីតា ព្រោះតែនាងមានសមត្ថភាពពិតប្រាកដ ប្រកបដោយភាពក្លាហាន ស័ក្កសមជាបវរកញ្ញាតំណាងប្រទេស។
យ៉ាងណាមិញ ក្រោយត្រឡប់មកដល់ទឹកដីកំណើត គឺប្រទេសកម្ពុជាវិញ កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុក « Universe Pageant» បានបង្ហាញ របថតមួយសន្លឹក មានភ្ជាប់ដោយរូបរបស់បវរកញ្ញាឯកចក្រវាលកម្ពុជា និងលិខិតរបៀបវារ:មួយសន្លឹកដែលជាលិខិតនៃការចុះហត្ថលេខាព្រមព្រៀងរវាងក្រសួងកិច្ចការនារីនិង កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមលិខិតនេះ មានន័យថាបវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញារ៉េត សារីតានឹងក្លាយទៅជាអគ្គរាជទូតសុឆន្ទ:របស់ក្រសួងកិច្ចការី ដែលនឹងចូលរួមធ្វើការងារផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹង និងនាំមកនូវសមភាពយេនឌ័រក្នុងសង្គម។
សូមជម្រាបថា កញ្ញា រ៉េត សារីតា ធ្លាប់ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅជាវិទ្យាស្ថានវ៉ាន់ដា ខណៈបច្ចុប្បន្ននេះក៏ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសេដ្ឋកិច្ច។ កញ្ញា ក៏ជាពិធីការិនី ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់ផងដែរ៕
មតិយោបល់