ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ថា នាង Kim Min Ji មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​កីឡាករ​បាល់ទាត់ Park Ji Sung

បន្ទាប់​ពី​លេច​ឭ​ព័ត៌មាន​ច​ចាម​អារាម​នាង Kim Min Ji បាន​បង្ហើប​ឲ្យដឹងថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​បាល់ទាត់ Park Ji Song ។​
SBS’ ‘One Night of TV Entertainment’ បាន​ព្យាយាម​ធ្វើ​បទ​សម្ភាស ជាមួយ​នឹង​នាង Kim Min Ji ខណៈពេល​ដែល​នាង​បាន​ចូលរួម​កម្មវិធី ‘Live Broadcast Today នោះ​។​

​នាង Kim Min Ji បាន​និយាយថា នាង​មិន​មាន​អ្វី​ទាំងអស់​ដើម្បី​ប្រាប់​ទៅ​អ្នក​ប៉ុន្តែ​នៅពេលដែល Kim II Joong បាន​សួរថា តើ​នាង​មាន​អារម្មណ៍​ឆ្លើយតប​នឹង​ពាក្យ​ច​ចាម​ដែល​បានបង្ហាញ​នោះ យ៉ាងម៉េច​ដែរ​? នាង​បាន​និយាយថា “​វា​គ្រាន់តែ​ជា​រឿង​ខុស​ពី​ការពិត​”​ដែល​រូបទាំងនោះ​គឺជា​ប្លង់ថត​ឲ្យ​ទស្សនាវដ្តី​កីឡា​មួយតែប៉ុណ្ណោះ​ដោយត្រូវ​បណ្តើរគ្នា​តាមទី​សាធារណៈ​នោះ​។

អ្នកសារព័ត៌មាន​ខាង​លើ Kim II Joong បាន​សួរ​បន្តថា តើ​ខ្ញុំ​អាច​ធ្វើ​ការអបអរ​ដល់​អ្នក​ដែរឬទេ​? នាង​ក៏​បាន​បន្តថា វា​ជា​ពាក្យ​ច​ចាម​អារាម​និយាយ​ត​គ្នា​តែ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​និយាយ ខ្ញុំ​ក៏​មិន​ថា​អ្វី​ដែរ​។​
​នៅ​ថ្ងៃ​សន្និសីទកាសែត​ដែល Park Ji Sung បានកំណត់​ជា​មួយ​នឹង​ការធ្វើ​សន្និសីទ​កាសែត​លើក​ទី ២០ នាង​ក៏​បាន​និយាយថា “​នាង​សង្ឈឹមថា គាត់​នឹង​អាច​ពន្យល់​អ្វីៗ​គ្រប់បែប​យ៉ាង​ឲ្យ​ប្រសើរ​ជាង​នេះ​”៕​
//i1272.photobucket.com/albums/y389/domneng/3%20lady/2013-05-31_185527_zpsbebba4cf.jpg

មតិយោបល់