ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះសង្សនិមន្តទិញបង្កង២៧៣គីឡូក្រាមលែងក្នុងមហាសមុទ្រដើម្បីផ្សព្វផ្សាយមេត្តាធម៌

កាណាដាៈក្រុមព្រះសង្សពុទ្ធសាសនាមកពីវិទ្យាស្ថានសង្គមពុទ្ធសាសនាដើម្បីត្រាស់ដឹងច្បាស់លាស់ នៅលើកោះ Prince Edward បាននិមន្តទៅទិញបង្កងរស់២៧៣គីឡូក្រាមពីភោជនីដ្ឋានជាច្រើន​ហើយយកទៅលែង​ក្នុងមហាសមុទ្រ។

ព្រឹត្តិការណ៍មួយនេះត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងតំនប់ Little Sands កោះ Prince Eward ប្រទេសកាណាដា។

ព្រះសង្សមួយអង្គព្រះនាម Dan មាដីកាថាគោលបំណងនៃបេសកម្មចម្លែងនេះមិនបានប្រឆាំនឹងរបបអាហាររបស់មនុស្សទេ ប៉ុន្តែគ្រាន់តែចង់ផ្ញើសារផ្សពផ្សាយមេត្តាធម៌ប៉ុណ្ណោះ។ ព្រះអង្គបន្តថា “យើងគោរពគោរពជម្រើសនៃរបបអាហាររបស់មនុស្ស​គ្រប់រូប ដូច្នេះយើងមិនបានធ្វើការផ្លាស់ប្តូរ​មនុស្សគ្រប់គ្នា​ឲ្យក្លាយជាអ្នកញ៉ាំ​អាហារបួសនោះឡើយ គោលបំណងធំបំផុតគឺ​ដើម្បីសាបព្រោះមេត្តាធម៌ដល់មនុស្សទាំងឡាយនៅក្នុង​សកល​លោកឲ្យបាន​យល់”​៕

មតិយោបល់