ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សិច​ស៊ី Gan Lo Lo គ្រាន់តែ​ញុំា​អាហារពេល​ល្ងាច​ទទួលបាន​ទឹកប្រាក់ 100,000 យន់​

​បន្ទាប់​ពី​ពាណិជ្ជករ​ជនជាតិ មួយរូប​បាន​ចំណាយ​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​ថើប​មាត់​នាង Gan Lo Lo ក្នុង​រយៈពេល ៥ វិនាទី ជាមួយ​នឹង​នាង ឥឡូវ​នេះ​ក៏​មាន​ពាណិជ្ជករ​វ័យ​កណ្តាល​មា្ន​ក់​បាន​អញ្ជើញ​នាង ទៅញុំ​ា​អាហារ​ពេល​ល្ងាច​។​
​តាម​របាយការណ៍​មួយ​បានឲ្យដឹងថា ម្តាយ​របស់ Gan Lo Lo ក៏​បាន​យល់ព្រម ឲ្យ​កូន​ទៅញុំ​ា​អាហារ​ពេល​ល្ងាច ជាមួយនឹង​ពាណិជ្ជករ​វ័យ​កណ្តាល នៅ សណ្ឋាគារ​ដ៏​ប្រណីត​មួយ​នៅ Port ដែល​ជា​តំបន់​រ៉ូ​មេទិក​។​

​លេចមុខ​ជាមួយនឹង សម្លៀក​បំពាក់ អាវ​ពណ៌​ស និង​ខោ​ផ្កា ពាក់​វ៉ែនតា ទោះបីជា​មាន​សភាព​សាមញ្ញា​តែនាង​នៅ​តែ​ស្រស់ស្អាត​។​
​បុគ្គលិក​សណ្ឋាគារ​ខាងលើ បានឲ្យដឹងថា សម្រាប់​អតិថិជន​មក​ទី​នេះ គឺ​សម្បូរ​បែប​សុទ្ធតែ​ជា​អ្នក​សម្បូរ​លុយ ។​ដោយ​សណ្ឋាគារ​នេះ មាន ២ បន្ទប់​ពិសេស លក្ខណៈ​ឯកជន ដែល​ភ្ញៀវ​ត្រូវការ និង​អាហារ​គឺ​សុទ្ធសឹង​ជា​អាហារ​ដែល​មាន​តម្លៃ​ថ្លៃៗ​។​
​តាម​របាយការណ៍​បានឲ្យដឹងថា អ្នកជំនួញ ម្តាយ Gan Lo Lo និង​ស្រី​ស្រស់​សិច​ស៊ី​លំដាប់​ពិភពលោក​នេះ បរិភោគ​អាហារ​ក្នុង​បន្ទប់​ឯកជន ដោយ​មានវិក័យ​ប​ត្រ ដែល​ចូលរួម​ញុំ​ា​អាហារ​ពេល​ល្ងាច ជិត 100,000 យន់ ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/GanLoLo_zps15236a71.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/GanLoLo1_zps8dd81325.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/GanLoLo2_zpsbd4e42eb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/GanLoLo3_zpsc758d4d5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/GanLoLo4_zps9208b784.jpg

មតិយោបល់