ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងចម្លែកវីដេអូ ស្វា ព្យាយាមរួម​សង្វាស់ជាមួយ សត្វក្ដាន់ កក្រើកពិភពលោក

សារព័ត៌មាន អេអេហ្វភី បានរាយការណ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ថាអ្នកវិទ្យាសាស្រ្ដបានបង្ហើបការសិក្សារបស់ខ្លួន ដែលបានជួបករណីដ៏កម្រ រកបាននៅលើពិភពលោក អំពីវីដេអូរបស់អ្នកវិទ្យាសាស្ដ្រជនជាតិជប៉ុន បានថតវីដេអូ សត្វស្វាមួយក្បាល ព្យាយាមរួមសង្វាស់ជាមួយសត្វក្ដាន់ញី ករណីមួយបានបណ្ដាលឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បើទោះបីជាធម្មជាតិរបស់សត្វ ក៏ប៉ុន្ដរឿងនេះបានក្លាយរឿងចម្លែក និង ជារឿងដែលមានអ្នកចែករំលែកបន្ដគ្នាច្រើនបំផុត ដែលនឹកស្មានមិនដល់ ។

ការសិក្សាមួយនេះ បានចេញផ្សាយនៅក្នុងឯកសារ Primates ដែលចាត់ចូល​ជាករណីជារឿងចម្លែកទី ២ ហើយអ្នកវិទ្យាសាស្រ្ដបារាំងមួយរូបដែលមានឈ្មោះថា ម៉ារី បេលេ បានពោលថា ” វាមិនសមសោះ វាជាប្រតិកម្មផ្លូវភេទយ៉ាងច្បាស់ណាស់ ” ។ គួរបញ្ជាក់ផងដែលថា មិនត្រឹមតែអ្នកវិទ្យាសាស្ត្រ​មានការភ្ញាក់ផ្អើលទេ សូម្បីតែអ្នកលេងបណ្ដាញសង្គមក៏មានការភ្ញាក់ផ្អើលរួមគ្នាផងដែរ ៕
ដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់