ការផ្តល់កំណើតមិនបានធ្វើឲ្យប៉ះពាល់ដល់រូបសម្រស់ និងភាពសិចស៊ីរបស់ពួកគេនោះទេ តែបញ្ច្រាសមកវិញ មកវិញនៅតែមានភាពទាក់ទាញមិនខុសពីមុនឡើយ។
នាង Halle Berry បានលេចមុខលើកម្រាលព្រំក្រហម កាលពីថ្ងៃទី ២៩ ខែ មករា កន្លងទៅនេះ បន្ទាប់ពីផ្តល់កំណើតឲ្យកូន បានរយៈពេល ៤ ខែ។
តារាចម្រៀង Fergie បង្ហាញខ្លួន លើកម្រាលព្រំក្រហម កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៣ បន្ទាប់ពីផ្តល់កំណើតឲ្យកូនបានរយៈពេល ២ ខែ កន្លះ។
Kim Kardashian បានធ្វើឲ្យស្ត្រីជាច្រើនអត់ទ្រាំមិនសរសើរមិនបាន ខណៈពេលដែលនាងបង្ហាញខ្លួននៅលើឆ្នេរសមុទ្រ បន្ទាប់ពីផ្តល់កំណើតឲ្យកូនស្រីរយៈពេល ៤ ខែ ។
នាង Jessica Simpson រាងកាយវិលរកភាពសិចស៊ីយ៉ាងលឿន បើធៀបនឹងរូបភាពដែលនាងមានផ្ទៃពោះ កាលពី ៥ ខែមុន។
តារាសម្តែង Jenna Dewan មានទំនុកចិត្តក្នុងខ្លួន ខណៈដែលបង្ហាញខ្លួនតាមដងវិថី បន្ទាប់ពីសម្រាលកូន បានរយៈពេល ១ ខែ ដែលជាកូនស្រីតំបូង កាលពីខែ ឧសភា ឆ្នាំ ២០១៣។
នាង Penelope Cruz នៅតែមានរូបរាងសិចស៊ី បន្ទាប់ពីសម្រាលកូនទី ២ កាលពីខែ តុលា ឆ្នាំទៅ។
តារាចម្រៀង Shakira បន្ទាប់ពីសម្រាលកូន បាន ១ ខែ ដែលធ្វើឡើងកាលពីខែ មករា ឆ្នាំទៅ រូបរាងរបស់នាងវិលមករកភាពសិចស៊ីជាធម្មតា។
អតីតតារាម៉ូដែល Playboy នាង Holly Madison ៣ សប្តាហ៍បន្ទាប់សម្រាលកូន រូបរាងនាងនៅតែសិចស៊ី និងគួរឲ្យចាប់អារម្មណ៍។
នាង Kristen Bell ដែលជាតារាសម្តែង មើលទៅនៅតែមានភាពទាក់ទាញ បន្ទាប់ពីសម្រាលកូន បាន ២ ខែ កាលពីរដូវក្តៅមុន។
តារាសម្តែង Anna Paquin បានផ្តល់កំណើតឲ្យកូនផ្លោះ ក៏ប៉ុន្តែ ៥ ខែ ក្រោយមក រូបរាងរបស់នាង នៅតែជាទីប្រតិព័ទ្ធ។
នាង Elsa Pataky ដែលជាតារាសម្តែង និងត្រូវជាប្រពន្ធរបស់ Chris Hemsworth ក្រោយពីផ្តល់កំណើតឲ្យកូនស្រីបានរយៈពេល ២ ខែ នៅតែស្ថិតក្នុងលក្ខណសិចស៊ី ។
តារាម៉ូដែល Angel Adriana Lima មានទំនុកចិត្តក្នុងការបង្ហាញឈុតក្នុង បន្ទាប់ពីសម្រាលកូន បាន ២ ខែ។
Megan Fox ធ្វើឲ្យអ្នកគាំទ្រ និងស្ត្រីជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏សិចស៊ី បន្ទាប់ពីសម្រាលកូនបាន ២ ខែ។
តារាម៉ូដែល Alessandra Ambrosio នៅតែមានរូបរាងសិចស៊ី បន្ទាប់ពីសម្រាលកូនបាន ៣ ខែ៕
មតិយោបល់