ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង​ស្រី​ជប៉ុន AV មុខ​ដូចនឹង Andy Lau ?

​ប្រភព​ព័ត៌មាន​របស់ China Sina បាន​និយាយថា មនុស្ស​ដែល​មាន​មុខមាត់​ស្រដៀង​គ្នា នៅ​ក្នុង​ពិភព​កម្សាន្ត ដែល​ញឹកញាប់​គេ​ឧស្សា​ឃើញ​ក្នុង​ចំណោម​អ្នកសិល្បៈ​។​ដែល​ជាក់ស្តែង​នោះ​គឺ​តួ​ស្រី​ក្នុង​ប្រទស​ជប៉ុន​ដែល​ត្រូវបាន​គេ​គិតថា​ជា​មនុស្ស​ម្នាក់​ស្រដៀង​នឹង តារា​សម្តែង​ជើងចាស់ Andy Lau ហៅ​លី​តូ​វ​ហួរ ។​

​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​នៅលើ​បណ្តាញ​មួយ​ដែល​បាន​ផ្សាយ​ពី​តារា​សម្តែង​ស្រី​ជប៉ុន AV ដែល​មាន​មុខ​ស្រដៀង​នឹង​តារា​សម្តែង និង​ចម្រៀង លី​តូ​វ​ហួរ តែ​យើង​មិន​និយាយ​ពី​រាងកាយ​របស់​នាង​នោះទេ​។ ទាំង​ទម្រង់​មុខ ភ្នែក ស្នាមញញឹម មើល​ទៅ​ដូច​គ្នា​សឹងតែ​បេះបិទ ។​

​ជាមួយនឹង​រូបភាព​នេះដែរ មាន​ប្រភព​ខ្លះ​ថា លោក លី​តូ​វ​ហួរ បាន​តុបតែង​ខ្លួន​ជា​មនុស្ស​ស្រី និង​ខ្លះទៀត​ថា​ជា​រូប​កាត់ត​។​តែ​ទោះជា​យ៉ាងណា​ជុំវិញ​នៃ​បញ្ហា​នេះ ខាង​ប្រភព​ព័ត៌មាន​របស់​ទីក្រុង​ហុងកុង មិន​បាន​ចេញ​អត្ថបទ​ផ្សាយ​នៅ​ឡើយ​រឿង​រូបភាព​នេះ​ថា ថា​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/AndyLau_zps1162910e.png

មតិយោបល់