ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ​ផ្ទះ​ដ៏​ស្រស់​ស្អាត​របស់​តារា​សម្តែង Kate Walsh លក់​ក្នុង​តម្លៃ 4,675,000 ដុល្លារ​

​ភូមិគ្រឹះ​ដែល​មាន​រចនាបទ​បែប​អេ​ស្ប៉ា​ញ ដ៏​ស្អាត​អស្ចារ្យ នៅ​ទីក្រុង Los Feliz, Los Ageles, California ដែល​ជា​ភូមិគ្រឹះ​របស់​តារា​សម្តែង​ស្រី​នាង Kate Walsh ដែល​មើល​ទៅ​ដូច​ជា​ឋាន​សូគ៌ា​លើដី ។​ចាប់តាំងពី​មាន​វ័យ ៤៥ ឆ្នាំ​មក តារា​សម្តែង​រូបនេះ​បាន​ចំណាយ​លុយ​តិច​តូច​ណាស់ និង​ពេលវេលា​ដើម្បី​ឲ្យ​ផ្ទះ​របស់​គេ​មាន​លក្ខណៈ​ឥតខ្ជោះ​។​

​ស្ថិតនៅ​ទីតាំង​លើ​ផ្ទៃដី ៥៦០ ម៉ែត្រក្រឡា ដោយ​មាន​បន្ទប់​គេង ៤ រួម​ទាង​ជើងក្រាន​កម្តៅ​ផ្ទះ និង​បន្ទប់​គេង​លក្ខណៈ​ឯកជន​យ៉ាង​ធំ​ទូលាយ​។​ខណៈ​ដែល​បើកទ្វារ​ភ្លាម នឹង​ត្រសុំត្រសាយ​ជាមួយនឹង​សួនច្បារ​យ៉ាង​ខៀវស្រងាត់ អាង​ហែល​ទឹក បន្ទប់​ស្ប៉ា និង​តំបន់​កម្សាន្ត​។​
​ទោះបីជា​វីឡា​នេះ​ប្រណីត​យ៉ាងណា នាង​មិន​ចង់​ស្នាក់​នៅ​ទីនេះ​ទេ​ព្រោះ​វា​ជា​កន្លែង​ដែល​សាង​អនុស្សាវរីយ៍​ដែល​ដក់​ក្នុង​ខួរ​រវាង​នាង និង​អតីប្តី​របស់​នាង Alex មុន​បែក​គ្នា​កាលពី​ឆ្នាំ ២០១០ បន្ទាប់​ពី​រួមរស់​ជាមួយនឹង​គ្នា​រយៈពេល ១៤ ខែ ។

​រឿងរ៉ាវ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​តារា​សម្តែង Kate សម្រេចចិត្ត​ដាក់លក់​ផ្ទះ​នេះ ក្នុងតម្លៃ $ 3,995,000 USD នៅក្នុង​ឆ្នាំ ២០១១ ។​ពេល​នោះ​ដែរ​តម្លៃ​អចលនៈទ្រព្យ​ធ្លាក់ចុះ​ដែល​ធ្វើឲ្យ​នាង​ពិបាក​នឹង​រក​អ្នក​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ។​រហូតដល់​ឆ្នាំ ២០១៣ នេះ វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នេះ បាន​ដាក់​លក់​លើ​ទីផ្សារ​ម្តងទៀត ជាមួយនឹង​តម្លៃ U.S. $ 4,750,000 ប៉ុន្តែ​នាង​បាន​យល់ព្រម​លក់​ផ្ទះ​នេះ​ក្នុងតម្លៃ $ 4,675,000 USD ទៅវិញ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh1_zps53ece1f8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh5_zps7475847a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh3_zpsa9951a98.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh6_zps6d776379.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh4_zpsb26facce.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh8_zpsa3cf51c9.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh9_zpsb0feb0e6.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh10_zps85e000cc.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh7_zpsc37c7f17.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh2_zps9fe75045.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KateWalsh11_zps846aad1b.jpg

មតិយោបល់