ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ​វីដេអូ គៀត សុ​វណ្ណា​ឡាង យំ​បោក​ខ្លួន​រឿង​ស្នេហា​

គៀត សុ​វណ្ណា​ឡាង តារា​សម្តែង​ក្លាយ​ជា​តារាចម្រៀង ក្នុង​ផលិតកម្ម ភ្លេង​រីខ​ស៍ តែ​ការ​ហក់លោត​ចូល​ក្នុង​ផលិតកម្ម រីខ​ស៍ មិនបាន​ធ្វើឲ្យ សុ​វណ្ណា​ឡាង ល្បីឈ្មោះ ដូច​ខ្លួន​សម្តែង​ក្នុង​រឿង “​ទឹកចិត្ត​បងស្រី​” ដែល​ជា​សាច់រឿង​ភាគ របស់​ស្ថានីយ៍ទូរទស្សន៍ CTN ។​

​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ សុ​វណ្ណា​ឡាង ហាក់ដូចជា​ស្ងប់ស្ងាត់​ទីផ្សារ ពោល​ការគាំទ្រ ដូចជា​ខ្សត់ខ្សោយ ទោះបី​ខ្លួន​ចេញ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម រីខ​ស៍ ប៉ុន្មាន​បទ​ក៏ដោយ​នោះ ។​តារាចម្រៀង មុខ​ស្រស់ បែប​កាត់​កូន​ចិន​នេះ ជា​តារា​មួយ​ដួង​ដែល​មិនសូវ​ជា​ល្បី​រឿងអាស្រូវ​ប៉ុន្មាន ឡើយ​ទោះបីជា​មាន​បុរស​ជា​ច្រើន​តាម​លួងលោម​សុំ​ថ្នម​បេះដូង​នាង​ថែ​នោះ ។​តែ​បញ្ច្រាស​មក​វិញ នា​ពេល​ថ្មីៗ​នេះដែរ មាន​វិដេអូ​ឃ្លិប​មួយដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ គេហទំព័រ YouTube ដោយ​ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា ជា​តារាចម្រៀង គៀត សុវណ្ណ​ឡាង បាន​អួលដើមក សម្រក់​ទឹកភ្នែក​យ៉ាង​កម្សត់ ដោយនិយាយ​មុខ​កាមេរ៉ា​ទូរស័ព្ទដៃ​ថា “​បង​ធ្លាប់​ប្រាប់ថា ស្នេហា​គឺ​វា​អស្ចារ្យ ពេលដែល​យើង​មាន​វា ហើយ​វា​ក៏​មិន​អស្ចារ្យ​ដែរ​ពេលដែល​យើង​គ្នាន​វា​នៅក្នុង​ដៃ តែ​បង​ដឹង​អត់​! ថា​អស្ចារ្យ​សម្រាប់​អូន​គ្រប់ពេលវេលា​”​។ ទំនួញ​សោ​ក​របស់ សុ​វណ្ណា​ឡាង បើ​យើង​ស្តាប់​ទៅ​និង​មើល​កាយវិការ​របស់​នាង​យើង​ពិតជា​ស្រក់​ទឹកភ្នែក​តាម​ជាក់​ជាមិនខាន​។​ទោះជា​យ៉ាងនេះ​ក្តី​ជុំវិញ​វីដេអូ ដែល​មាន​រយៈពេល ៤៣ វិនាទី ត្រូវបាន​គេ​រិះគន់ថា សុវណ្ណ​ឡាង ប្រហែល​ជា​ប្រុស​ស្នេហ៍​លួច​លាក់ខ្លួន ក្បត់ចិត្ត ហើយ​បានជា​យំ ថត​ជា​វីដេអូ​ឃ្លិប​នេះឡើយ ដើម្បី​បង្ហាញ​ឲ្យ​ប្រុស​ស្នេហ៍​ដែល​ក្បត់​នឹង​ខ្លួន​នោះ​បាន​ដឹងថា​នាង​ឈឺចាប់​ប៉ុន្មា​ចំពោះ​រឿង​មួយ​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-29_104718_zps054836e8.jpg
​មាន​ប្រភព​កៀកកើយ​របស់​នាង​បាន​បង្ហាញ​ឲ្យដឹងថា គៀត សុវណ្ណ​ឡាង ត្រូវបាន​ប្រុស​ស្នេហ៍​របស់​ខ្លួន​ក្បត់ចិត្ត​ពិតមែន ដែល​គេ​ម្នាក់​នោះ​បាន​លួច​សាង​ស្នេហា​ជាមួយ​នឹង សុវណ្ណ​ឡាង ជា​យូរណាស់​មកហើយ និង​បង្កើត​អនុ​វស្សា​វ​រីយ៍​ច្រើន​មិន​អស់ ដែល​ធ្វើឲ្យ សុ​វណ្ណា​ឡាង មិន​ហាន​ភ្លេច​បាន រហូត​ដល់​យំ​ថត​ជា​វិដេអូ​ឃ្លិប​នេះឡើយ​។​
​ចំណែក​គេហទំព័រ ដំណឹង​វិញ យល់ឃើញថា “​វីដេអូ​ឃ្លិប​នេះ បើ​យើង​គិត​ថ្លឹងថ្លែង​ឲ្យបាន​ហ្មត់ចត់​ទៅនោះ វា​គ្រាន់តែ​ជាការ​សម្តែង​ក្នុង​ឈុត​បទ​ចម្រៀង​ណាមួយ របស់​ផលិតកម្ម ភ្លេង​រីខ​ស៍​តែប៉ុណ្ណោះ​”​។​

​តែ​ទោះជា​យ៉ាងណា គេហទំព័រ ដំណឹង ក៏​បាន​ព្យាយាម​ទាក់ទង​រូបនាង​ផងដែរ តែ​មិន​អាច​ធ្វើ​ការទាក់ទង​បាន តែ ដំណឹង សង្ឈឹមថា សុ​វណ្ណា​ឡាង នឹង​ចេញ​មុខ​បកស្រាយ​ឲ្យ​ជ្រះស្រឡះ​ចំពោះ​វិដេអូ​នេះ ថា​វា​ជាប់​ទាក់ទិន​នឹង​រឿង​ស្នេហា​បែកបាក់​របស់​នាង ឬក៏​យ៉ាងណា​? ៕
​ទស្សនា​វិដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ ៖

មតិយោបល់