ព័ត៌មានសិល្បៈ និងកម្សាន្ត

បេ​ក្ខ​នារី​ប្រលង​ក្នុង​កម្មវិធី The Voice of China រង​ការរិះគន់​

នៅ​ពេល​ថ្មីៗ​នេះដែរ នៅ​ជុំ​ចុងក្រោយ​នៃ​កម្មវិធី The Voice of China ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ Zhejiang បេ​ក្ខ​នារី Luu Dinh Nha វ័យ ១៨ ឆ្នាំ​ដែល​ទទួលបាន​ការពេញចិត្ត​ពី​គណៈកម្មាធិការ​ដាក់ពិន្ទុ ដោយ​មាន​សំឡេង​ពិរោះ និង​រូប​ភាពស្រស់​សោភា បែប​ធម្មជាតិ ដែល​បង្ហាញ​លើ​ឆាក​។ ទោះបីជា​យ៉ាងនេះក្តី រំពេច​ជាមួយនឹង​គ្នា បន្ទាប់​ពី​ការប្រកួត​យប់នោះ កាល​ពី​ម្សិលមិញ​នេះ​ប្រភព​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​រូបភាព​ស៊េរី ជា​ឯកជន នាង Luu Dinh Nha ដោយ​រូបភាព​ដែល​គេ​បាន​ផ្សព្វផ្សាយ​នោះ នាង​បាន​តុ​ប​តែ​មុខ​យ៉ាង​ស្រស់ស្អាត ពាក់​សក់ និង​ស្លៀកពាក​សិច​ស៊ី​ជាទីបំផុត ដោយ​គេ​ឃើញ​នាង​ថើប​ជញ្ជក់មាត់​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង​។ បើ​ធៀប​នឹង​រូបភាព​លើ​ឆាក​ដ៏​សុភាពរាបសារ វា​ហាក់ដូជា​ផ្ទុយគ្នា​។
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice7_zps9432f46f.jpg
រូបភាព​លើឆាក​

​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​ជាច្រើន​បានធ្វើការ​រិះគន់​លើ​រូបនាង ថា ស្ថានភាព​របស់​នាង Luu Dinh Nha មិន​សម​នឹង​ទទួលបាន​ការប្រកួតប្រជែង​នៅក្នុង​កម្មវិធី The Voice នោះទេ​។ ចំណែក​ខាង​គ្រួសារ​របស់​នាង Luu Dinh Nha មិន​បាន​ឆ្លើយតប​ចំពោះ​ព័ត៌មាន​នេះឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice4_zpsa48346ad.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice1_zps7e8f123f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice3_zps9fcbfad0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice2_zps2944e662.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice5_zpsc88951be.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TheVoice6_zpsd8bb045b.jpg
ទស្សនាកម្មវិធីដែលនាង Luu Dinh Nha ច្រៀងដូចខាងក្រោមនេះ ៖

មតិយោបល់