ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្លាប់ជិត ១០ឆ្នាំ​ Merv Griffin នៅតែលេខ១ ដែលមានទ្រព្យច្រើនបំផុតក្នុងឆ្នាំ ២០១៦

តារាសម្តែង​របស់អាម៉េរិកលោក Merv Griffin បានស្លាប់កាលពីថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៧ ប៉ុន្តែ​តារារូបនេះ នៅតែ​ឈរ ក្នុងលំដាប់ថ្នាក់ទី​១ ដែលមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងចំណោម​តារាប្រុសៗ ទាំង​១០ ។​

កើតនៅឆ្នាំ​១៩២៥ តារាសម្តែង Merv Griffin បានចាប់ផ្តើម​អាជីពនៅឆ្នាំ ១៩៤៤ ដែលជាការបង្ហាញខ្លួនដំបូងច្រៀងនៅ San Francisco Sketchbook ហើយក៏បង្ហាញខ្លួន ក្នុងខ្សែភាពយន្ត So This is Love នៅឆ្នាំ​១៩៥៣ និងកាន់តែល្បីល្បាញទៅ ក្នុងវិស័យភាពយន្ត ដោយរកចំណូលបានច្រើនបំផុត ។

រហូតដល់ឆ្នាំ ២០០៧ តារាខាងលើ បានចែកឋាន ក្នុងអាយុ ៨២ ឆ្នាំ ហើយក៏កំពុងក្លាយជា​តារា​ដែលមានទ្រព្យច្រើនបំផុត ក្នុងឆ្នាំ ២០១៦ នេះ​ ដែលទ្រព្យសរុប ១ពាន់លានដុល្លារ​អាម៉េរិក ។​
ហើយអ្នកដែលឈរ​លេខរៀងទី ២ គឺ Jerry Seinfeld សរុប ៨២០ លានដុល្លារ​អាម៉េរិក ហើយតារាឥណ្ឌា Shah Rukh Khan​ មាន ៦០០ លានដុល្លារ​អាម៉េរិក​ ស្ថិតលេខរៀងទី ៣ ។​

សម្រាប់អ្នកលេខរៀង​ទី ៤ គឺ Tom Cruise មានទ្រព្យសរុប ៤៨០ លានដុល្លារ​អាម៉េរិក ។​
៥. លោក Mel Gibson មានទ្រព្យសរុប ៤២៥ លានដុល្លារ​អាម៉េរិក​។​
៦.លោក Tyler Perry មានទ្រព្យសរុប ៤០០ លានដុល្លារ​អាម៉េរិក ។​
៧.លោក Jack Nicholson​ មានទ្រព្យសរុប ៤០០ លានដុល្លារ​អាម៉េរិក​។​
៨.Sylvester Stallone មានទ្យព្យសរុប ៤០០ លានដុល្លារ​អាម៉េរិក ។​
៩. លោក Johnny Depp មានទ្រព្យ​សរុប ៤០០ លានដុល្លារ​អាម៉េរិក ។​
១០.លោក មានទទ្រព្យសរុប ៤០០ លានដុល្លារ​អាម៉េរិក ៕​

មតិយោបល់