ប្រភពព័ត៌មានចុងក្រោយមកនេះបានិយាយថា តារាចម្រៀង Kim Junsu និង Kim Jaejoong (JYJ) នឹងចូលរួមបម្រើកងទ័ព នៅចុងឆ្នាំនេះ ។របាយការណ៍បានឲ្យដឹងថា តារាចម្រៀងទាំងពីរនាក់នេះ បច្ចុប្បន្នកាល កំពុងជាប់រវល់នឹងការងារសិល្បៈ និងធ្វើការលៃលក ពេលវេលារបស់ខ្លួនដើម្បីបម្រើកងទ័ព។
ដោយឡែក Jaejoong គាត់បានទទួលឯកសារ ជាច្រើនពេលដើម្បីចូលបម្រើទ័ព តែ ត្រូវបានពន្យាពេលដោយហេតុផលមួយយ៉ាងសមរម្យ ដោយរវល់ក្នុងបេសកកម្មផ្សព្វផ្សាយនៅក្រៅប្រទេស ដែលជាកិច្ចការក្នុងរាជរដ្ឋាភិបាល ។ ដូច្នេះគាត់អាចធ្វើការពន្យាពេលបន្ថែមទៀត។តំណាងនៃឧស្សាហកម្ម កម្សាន្ត បានឲ្យដឹងថា “វាជារឿងមួយលំបាកសម្រាប់គាត់ណាស់ ប្រសិនបើគាត់ចង់បន្តការពន្យាពេលក្នុងកិច្ចការងារកងទ័ព ។ តំណាងរូបនេះបានបន្តថា គាត់គួរតែសម្រេចចិត្តរឿងកងទ័ពជារឿងសំខាន់ និងលុបចោលគម្រោងការងារនោះទៅ ។ពិតណាស់សម្រាប់ចុងឆ្នាំនេះជាវេលាចុងក្រោយរបស់គាត់”។ចំណែកតារាចម្រៀង Kim Junsu ក៏បានទទួលលិខិតនៅពេលនេះដែរ ពីកងទ័ព ៕
https://i1272.photobucket.com/albums/y389/domneng/Decore/JYJ1_zps3848e8a2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JYJ2_zpsda03e9da.jpg
ទស្សនាវីដេអូឃ្លិបចម្រៀង របស់ Kim Junsu ដូចខាងក្រោមនេះ ៖
មតិយោបល់