ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាអូស្ត្រាលីម្នាក់​ត្រូវបានបាញ់សម្លាប់មែនទែន អំឡុងថតវីដេអូចម្រៀង​

យោងតាមសារព័ត៌មាន theguardian លោក​ Johnan Ofner អាយុ២៨ឆ្នាំ ដែល​ជា​តួ​សម្តែងជំនួស​ ក្នុងឈុត​លំបាកៗ ត្រូវបានបាញ់សម្លាប់ភ្លាម នៅកន្លែងកើតហេតុ ក្នុងអំឡុងពេលថត​បទហ៊ីបហប Bliss n Eso ។​
សមត្ថកិច្ចក្នុងប្រទេស​អូស្ត្រាលី បានប្រាប់ឲ្យដឹងថា ក្នុងការថត​វីដេអូចម្រៀងនេះ មានប្រើប្រាស់កាំភ្លើងមែនទែន ជាច្រើនដើម រហូតដល់ជ្រុលជ្រួស​បាញ់​តារា​អូស្ត្រាលី ខាងលើស្លាប់តែម្តង​ ។​
បញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ៕​

មតិយោបល់