ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តារាចម្រៀង ZE:A ប្រកាស​ការប្រគុំ​តន្ត្រី​ទោល​របស់​ពួកគេ​នៅ សេ​អ៊ូ​ល​

​យោង​តាម​គេហទំព័រ koreanupdates ដែល​ចុះ​នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០១៣ បានឲ្យដឹង​ថា​ក្រុម​តារាចម្រៀង ZE:A បានបង្ហាញ​សេចក្តីលម្អិត​ជា​ផ្លូវការ​មួយ​សម្រាប់ ការប្រគុំ​តន្ត្រី​ទោល​របស់​ពួកគេ​នាពេលខាងមុខ​។ ការប្រគុំ​តន្ត្រី​នេះ​មាន​ចំណងជើង​ថា ”2013 ZE:A [Children of Empire] First Concert” នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៣ ខែ តុលា​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​នៅ Olympic Park SK Olympic Handball Gymnasium​។

​នៅក្នុង​ការប្រគុំ​តន្ត្រី​នេះ ZE:A បាន​សន្យាថា​នឹង​នាំមក​នូវ​ការសម្ដែង​ដ៏​ល្អ​បំផុត​របស់​ពួកគេ​។ ក្នុងនោះ​សមាជិក​ក្រុម ZE:A នឹង​ធ្វើ​ការសម្តែង​នៅក្នុង​ការប្រគុំ​តន្ត្រី​ទោល​នោះ​ផងដែរ​។ ព័ត៌មាន​បន្ថែម​នឹង​ត្រូវ​បានប្រកាស​នា​ពេល​បន្ទាប់​តាមរយៈ​បណ្តាញ ZE:A ជា​ផ្លូវការ (www.ze-a.com) ៕​
zea1
ទស្សនាបទ Here I am របស់ ZE:A ៖

មតិយោបល់