ព័ត៌មានជាតិ

ទំពាំងបាយជូរ​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​រោលរាល​

​បរិភោគ​ទំពាំងបាយជូរ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ល្អ​ណាស់​ដែរ​សម្រាប់​បញ្ហា​ផ្លូវភេទ ។​
​ថ្មី​នេះ​ដែរ​ខាង​ទំព័រ Health Daily ក្នុ្ង​ប្រទេស​អង់គ្លេស បាន​និយាយថា ញ៉ាំ​ទំពាំងបាយជូរ នឹង​ផឹកស្រា​ដែល​មាន​ជាតិ​ទំពាំងបាយជូរ​ច្រើន វា​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ ដោយ​វា​មាន​មុខងារ​សំខាន់​អាច​ត្រួតពិនិត្យ​លើ​បញ្ហា​ផ្លូវភេទ ដោយ​បង្កើត​ចំណង់ស្នេហា​កាន់តែ​ច្រើនឡើង​ថែមទៀត​ផង​។​

​តាម​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Surrey London England បានឲ្យដឹងថា ពួកគេ​បាន​ស្វែងរក​ឃើញ អរ​ម៉ូ​ន​ផ្លូវភេទ​ជាច្រើន​ត្រូវបាន​ផលិត ឡើង ដែល​ពិបាក​នឹង​គ្រប់គ្រង ដោយសារ​តែ​ចំនួន​នៃ ក្លូកូ​ស ។ ខណៈ​ដែល​រាងកាយ​មនុស្ស​ដែល​ខ្វះខាត ជាតិ​ក្លូកូ​ស ងាយ​នឹង​អស់កម្លាំង និង​មាន​បញ្ហា​ដោយ​គ្មាន​បំណង​ចង់​តម្រក​ឡើយ ។​ស្រប​ពេល​នេះ​ដែរ​ជាតិ​ស្ករ​ក្នុង​ទំពាំងបាយជូ​រ គឺ​សារធាតុ​ចំបង​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ (​ក្លូកូ​ស​) ដូច្នេះ​វា​អាច​ធ្វើឲ្យ​រាងកា​យមាន​ថាមពល​យ៉ាងឆា​ប់រ​ហ័ស​។​

​ខណៈ​ដែល​ឈាម​នៅក្នុង​រាងកាយ​មាន​ជាតិ​ស្ករ​តិច គួរតែ​ដល់ពេល​ដែល​ទឹក​ទំពាំងបាយជូរ​ជា​អ្នក​ដែល​ជួយ​ហើយ ដោយ​អាច​បំបាត់​រោគសញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​តិច​។​ស្របពេល​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នក​ស្រាវជ្រាវ​របស់​បារាំង បាន​រកឃើញថា ទំពាំងបាយជូរ​អាច​បង្ការ និង​កាត់បន្ថយ​កម្រិត​កូលេ​ស្តេ​រ៉ុល កម្រិត​ខ្លាញ់​នៅក្នុង​ឈាម និង​ជួសជុល​លំហូរ​នៃ​សរសៃឈាម ហើយ​និង​បញ្ហា​មិន​ប្រក្រតី​លើ​កាម​តម្រក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទំពាំងជូរ​មាន​ផ្ទុក​សារធាតុចិញ្ចឹម ដែល​អាច​ជួយ​ឲ្យ​រាងកាយ​ក្មេង​ជាង​វ័យ ដោយ​ប្រឆាំងនឹង​ភាព​ចាស់ ។ មាន ៨០ ភាគរយ ដែល​ប្រើប្រាស់​ស្រា​ទំពាំងបាយជូរ ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​ស្ត្រី ដែល​តែងតែ​ផឹកស្រា​ទំពាំងបាយជូរ ជា​រៀងរាល់ថ្ងៃ ។ ស្រា​ទំពាំងបាយជូរ ឬ​ផ្លែ​ទំពាំងបាយជូ​រ វា​មិន​ត្រឹមតែ ពន្យា​ពេល​នៃ​ការ​អស់​រដូវ ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ ពោរពេញ​ទៅដោយ​សេចក្តីសុខ​៕
Grapes

មតិយោបល់