ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទើរតែ​មិន​ជឿថា តារា​ហ្វីលីពីន Kevin Balot អតីត​ជា​ប្រុស​ឡើយ !

​នាង Kevin Balot ប្រហែលជា​មិន​មែន​ក្មេង​ដំបូង​របស់​ហ្វីលីពីន​នោះទេ ដែល​បាន​វះកាត់​ប្តូរ​ភេទ ប៉ុន្តែ​នាង​ជា​ស្រី​ស្រស់​ដែល​ឈ្នះ ពានរង្វាន់​បវរកញ្ញា Miss
International Queen 2012 ។​
​មុនដំបូង​ក្មេងប្រុស Kevin Balot តាមរយៈ​ការ​ធ្វើ​ការវះកាត់ ប្តូរ​ភេទ នេះ​ទទួល​ការជំទាស់​ពី​ឪពុក​របស់​ខ្លួន​។ ខណៈ​ដែឡ​ឪពុក​ខ្លួន​ចង់​ក្លាយ​ជា​វិស្វករ គាត់​តែងតែ​មាន​សុបិន្ត​ចង់​ក្លាយ​ជា​ស្រី​ស្អាត ។​ទាំងនេះ វា​ជា​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​តែងតែ​គិត នៅពេលដែល​ខ្ញុំ អង្គុយ​រៀន​នៅក្នុង​ថ្នាក់​។​

​ខណៈ​ដែល​សម្ភាស​អំពី​ដំណើរការ​ប្តូរ​ភេទ Kevin គឺ​មិន​បាន​ភ័យខ្លាច ក្នុង​ការចែករំលែក ពេល​ដ៏​លំបាក ប៉ុន្តែ​រីករាយ ថា “​សម្រាប់​ខ្ញុំ ការប្តូរ​ភេទ មាន​រយៈពេល​វែង ។​ការប្តូរ​ភេទ មានន័យ​ថា អ្នក​បាន​ទទួលយក និង​សម្រប​ខ្លួន​របស់​អ្នក​ក្នុងស្ថានភាព​ថ្មី ដោយ​ទទួលបាន​ការគាំទ្រ​ពី​មិត្តភក្តិ​និង​ក្រុមគ្រួសារ​”​។​
​បន្ទាប់មក​ទៀត​គឺ​ការផ្លាស់ប្តូរ​រាងកាយ ដោយ​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​។​

Kevin បាន​បន្ត​ទៀត យោង​ទៅតាម​ការប្តូរ​ភេទ​នេះដែរ មនុស្ស​ជាច្រើន​យល់ឃើញថា គឺជា​ការវះកាត់ តាំងពី​ក្បាល​ដល់​ចុង​ជើង ប៉ុន្តែ​រឿង​នេះ​វា​មិន​ពិត​នោះទេ មុខ​ខ្ញុំ​គឺ​ធម្មជាតិ​ទាំងស្រុង តែ​ខ្ញុំ​បាន​ធ្វើការ​ព្យាបាល​អរ​ម៉ូ​ន បន្ទាប់​ពី​ការសិក្សា​នៅ​វិទ្យាល័យ​។​

​កើត​នៅ​ឆ្នាំ ១៩៩១ Kevin បន្ទាប់​ពី​ផ្លាស់ប្តូរ​ភេទ ដោយ​មិ​បាន​ផ្លាស់ប្តូរ​ឈ្មោះ​នោះ​ទេ ដោយ​យល់ឃើញថា ខ្លួន​ជា​កូនប្រុស​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ ។​ឈ្មោះ​បងប្អូន​ស្រី របស់ខ្ញុំ សុទ្ធតែ​ចាប់ផ្តើម​ដោយ​អក្សរ K ហើយក៏​ជា​កត្តា​មួយ សំខាន់​សម្រាប់​ភ្ជាប់​គ្នា និង​សម្គាល​ពី​មនុស្ស​។​

​នៅពេល​ដែល​គ្រង​បវរកញ្ញា​ពិភពលោក ឆ្នាំ ២០១២ នៅក្នុ្ង​ង​ប្រទេស​ថៃ តារា​ប្តូរ​ភេទ វ័យ ២៣ ឆ្នាំ រូបនេះ ត្រូវបាន​ឳ​ពុក​យល់ព្រម​ទទួល​ស្គាល់​ថា កូនស្រី​របស់​គាត់​ដែល​បាន​ប្តូរ​ភេទ​នោះ ។​នាង​បាន​និយាយថា និង​មាន​មោទនៈភាព​ណាស់ ដោយ​ឈ្នះ​ពានរង្វាន់​ជា​លើកដំបូង ជូន​ហ្វីលីពីន ក្នុងចំណោម បេក្ខជន​ថៃ ជប៉ុន និង​សហរដ្ឋអាមេរិក ។​
​បច្ចុប្បន្ននេះ Kevin គឺ​កំពុង​សកម្ម​ក្នុង​វិស័យ ភាពយន្ត និង​ដើរ​ម៉ូដ ។ មុន​ពេល​នោះ នាង​បាន​បញ្ចប់​ថ្នាក់ គិល​នុប​ដ្ឋា​យិ​កា ផងដែរ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot10_zpsb2ff548d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot7_zpsb0d1f72e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot9_zpse6e8acfe.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot1_zps84eaa918.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot3_zps0b0f59fd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot2_zpsdfdebe6f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot4_zps572549b0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot8_zps7fee1eb7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KevinBalot6_zpsb25456a6.jpg

មតិយោបល់