ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing មិន​ខ្វល់​គេ​ហៅ​មនុស្ស​ទី ៣

ថ្មីៗ​នេះដែរ Fan Bingbing បាន​លេចមុខ នៅលើ​គ្រប​ទស្សនា​វ​ដ្តី FHM ​ដែល​ជា​លេខ​មួយ​ត្រូវ​ចេញ​នៅ​ខែ សីហា ឆ្នាំ ២០១៣ ។ ក្នុង​ឈុត​ថត​ដាក់​ទស្សនា​វ​ដ្តី​នេះដែរ Fan Bingbing មើល​ទៅ​សិច​ស៊ី​នឹង ឈុត​អាវ​ក្នុង​ពណ៌​ខ្មៅ ហើយក៏​មិន​ខ្វល់​នឹង​ភាព​ផ្អែមល្អែម​ជាមួយនឹង​តារា​ម៉ូដែល​ប្រុស ២ ដួង​។​

​និយាយ​អំពី​ពាក្យ​ច​ចាម​អារាម ឬ​បុរស​ទី​៣ នោះ តារា​ស្រី​សាច់​សខ្ចី​ដូច​ត្រកួត​ឈ្លក់ទឹក​ខែវស្សា នាង Bingbing បាន​និយាយ​យ៉ាង​មាន​ទំនុកចិត្ត ថា “​ខ្ញុំ​ធ្លាប់បាន​អាន ការសរសេរ​របស់​ខ្ញុំ គឺថា ដូច​ជា​កញ្ជ្រោង​ដ៏​មាន​ពន្លឺ ចំណែក​មនុស្ស​ខ្លះ​បាន​និយាយថា មាន​ចេតនា​បំផ្លិចបំផ្លាញ​ភាពសប្បាយ​រីករាយ របស់​អ្នកដទៃ​ទៅវិញ​។ ខ្ញុំ​មិន​ខ្វល់​ទេ ហើយក៏​មិន​ខ្វល់​ពី​អ្នក​ដែល​ហៅ​ខ្ញុំ​ថា ជា​មនុស្ស​ទី ៣ ដែរ​”​។​

​នៅពេល​ដែល​និយាយ​អំពី ខ្លួន​នាង​មិន​ខ្វល់​ពី​ភាព​សិច​ស៊ី នាង បាន​សើច ហើយ​និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​លេង​ស្ទីល​បំផុត តែ​តាម​ស្ថានការណ៍​តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ធ្វើ​អ្នកសិល្បៈ ត្រូវតែ​មាន​លក្ខណៈ​ប្រែប្រួល​៕​
https://i1272.photobucket.com/albums/y389/domneng/FanBingbing2_zps9236a904.jpg
https://i1272.photobucket.com/albums/y389/domneng/FanBingbing5_zps37a74660.jpg
https://i1272.photobucket.com/albums/y389/domneng/FanBingbing3_zps564d016e.jpg
https://i1272.photobucket.com/albums/y389/domneng/FanBingbing1_zps391d068e.jpg
https://i1272.photobucket.com/albums/y389/domneng/FanBingbing4_zps07eb880c.jpg
https://i1272.photobucket.com/albums/y389/domneng/FanBingbing6_zpse04319fa.jpg

មតិយោបល់