ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing បញ្ជាក់​ពី​ការបែកបាក់ ឬ​ជម្លោះ​

​តារា​សម្តែង Fan Bingbing ទោះបីជា​មាន​វ័យ​ជ្រេ​បន្តិ​ចក្តី តែ​សម្រស់​ដូច​ត្រកួន​ឈ្លក់​ទឹក មិន​ចេញ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​នោះទេ ។ កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ Fan Bingbing បាន​ចូលរួម​កម្មវិធី ផ្សព្វផ្សាយ​រឿង នៅ Chengdu ។ ក្នុង​ព្រឹត្តិការណ៍​នេះ ស្រី​ស្រស់​វ័យ​រាង​ជ្រេ​នេះ បាន​ទទួល​ការអបអរ និង​សហការ​ពី​សិល្បៈករ​វ័យក្មេង ក្នុងនោះ​រួមមាន Yang, Luu Thi Thi ជាដើម​។ ជាមួយនឹង​គ្នា​នេះ​ដែរ​ក៏​មាន​អ្នកកាសែត​ម្នាក់​សួរ​នាង​ថា មុននេះ​មាន​ពាក្យ​ច​ចាម​អារាម​ថា Fan Bingbing ខ្វែងគំនិត​ជាមួយនឹង Ynag គ្រាន់តែ​ឭ​សំនួរ​នេះ​ភ្លាម​នាង​បាន​សើច ហើយ​និយាយ​ថា ក្នុង​រង្វង់​ឧស្យាហកម្មក​ម្សា​ន្តមាន​ជម្លោះ​? ខ្ញុំ​គិតថា​រឿងនេះ​វា​គ្រាន់តែ​ជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើន​យកទៅ​បោក​បញ្ចោ​ត​គ្នា​តែ​ប៉ុណ្ណោះ​។​

​និយាយ​អំពី​រូបរាងកាយ វិញ​ម្តង​នាង Fan Bingbing ក៏​បាន​សើច​ទៀត ដោយ​អ្នក​រាល់គ្នា​តែងតែ​និយាយ​មក​កាន់​ខ្ញុំ​ថា Bingbing ហេតុអ្វី​មិន​ហាត់ប្រាណ​?​រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ​ខ្ញុំ​ក៏​បាន​ឆ្លើយតប​វិញ​ភ្លាម អ្នក​មាន​ន័យ​ថា ខ្ញុំ​សម្បូរ​ជាតិ​ខ្លាញ់ និង​ណែនាំ​ឲ្យ​ខ្ញុំ​បញ្ចុះទម្ងន់​មែន​ទេ ? តែ​ខ្ញុំ​មិន​ដែល​ត្រូវការ​ស្រក់​ទម្ងន់​ឡើយ​។​
​ជាមួយនឹង​ព័ត៌មាន​ដែលថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​វ័យក្មេង នោះ នាង Bingbing បាន​ឆ្លើយថា ស្នេហា​វា​គឺ​សំខាន់ និង​អស្ចារ្យ​ណាស់ ដែល​ធ្វើឲ្យ​នាង​រីករាយ ប៉ុន្តែ​ចៃដន្យ​អី នោះ​វា​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​តែប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing4_zps931f2c0f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing2_zps572031a3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing5_zpsd871d6f1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing3_zps61ed9f1e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing1_zpsf17e1f5a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing8_zps7a434e3e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FanBingbing6_zpsa50d5fcd.jpg

មតិយោបល់