ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga ប្រាប់​អ្នកគាំទ្រ​ជៀសវាង​ការធ្វើឲ្យ​បែកធ្លាយ​បទ​ចម្រៀង​ថ្មី​របស់​នាង​

​នៅ​ពេល​ថ្មីៗ​នេះ Lady Gaga បាន​ជុំរុញ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ជៀសវាង​ការធ្វើឲ្យ​បែកធ្លាយ​បទ​ចម្រៀង​ថ្មី​របស់​នាង​ក្នុង​អា​ល់ប៉ុម ARTPOP នៅពេល​ខាងមុខ​នេះ​។​
​បទ​ចម្រៀង​ថ្មី​នោះ​មានឈ្មោះ​ថា ‘Aura’ ដែល​បាន​បង្ហាញ​នៅលើ​អ៊ី​ន​ធើ​ណេត​កាលពី​ថ្ងៃ​ទី ៥ ខែ សីហា ដោយ​បាន​បង្ហាញ​ពី​ទម្រង់​បែបបទ​នៃ​បទ​ចម្រៀង​នេះ គេ​បាន​សង្ឃឹម​ថា​បទ​ចម្រៀង​នេះ​នឹង​មាន​លក្ខណៈ​ពិសេស​នៅលើ ARTPOP​។​

Lady Gaga បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់​នាង​នៅលើ​គេហទំព័រ LittleMonsters នាង​បាន​សួរ​ពួកគេ​ប៉ុន្តែ​មិនមែន​ដើម្បី​ចែករំលែក​ការបង្ហាញ​បទ​ចម្រៀង​របស់​នាង​នោះទេ​។​
​អ្នកគាំទ្រ​ម្នាក់​បាន​សួរ​ទៅ​តារាចម្រៀង​ស្រី​នេះ​ពី​គំនិត​ទៅ​លើ​ការ​បែកធ្លាយ​បទ​ចម្រៀង​នេះ នាង​បាន​ឆ្លើយតប​ថា “​សូម​យក​វា​ទាំងនេះ​ចុះ [links] ដូច​ដែល​អាច​ធ្វើបាន​។​
​ចំណែកឯ​វីដេអូ​ចម្រៀង​ថ្មី​សម្រាប់ Lady Gaga មានឈ្មោះ​ថា ‘Applause’ នឹង​ត្រូវ​ដាក់​សម្តែង​លើកដំបូង​នៅ​ទូ​ទាំ​ពិភពលោក​ក្នុង​ថ្ងៃ​ទី 19 ខែ សីហា​។​
​សម្រាប់​បទ​នេះ​ដែរ Lady Gaga នឹង​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​ពេល​ខាង​មុខ​ក្នុង​កម្មវិធី MTV Video Music Awards ៕​
lady-gaga
ទស្សនាវីដេអូចម្រៀង Just Dance ដូចខាងក្រោមនេះ៖

មតិយោបល់