ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ថា តារាចម្រៀង Jonghyun និង Kyungri បង្កាត់ភ្លើង​ស្នេហា​ស្ងាត់ៗ​

​កាលពី​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ប្រភព​ព័ត៌មាន​បរទេស​នានា​នៅលើ​អន​ឡា​ញ បាន​បង្ហាញ​ឲ្យដឹងថា តារាចម្រៀង Jonghyun (SHINee ) និង Kyungri (Nine Muses) មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​អាថ៌កំបាំង​ជាមួយនឹង​គ្នា ។​ប្រភព​ព័ត៌មាន​នៅ​លើ​អន​ឡា​ញ បានបង្ហាញ​រូបភាព​ឲ្យដឹងថា គូ​ស្នេហា​នេះ​បាន​នាំគ្នា​ទៅ​មើល​កុន និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​គ្នា​។​ចំណែក​អ្នកលេង​នៅលើ​បណ្តាញ​អន​ឡាញ​ដូចគ្នានេះដែរ​ក៏​បាន​បញ្ជាក់ថា រូបភាព​ដែល​បានបង្ហាញ​នោះ ជា​រូបភាព​ពិត ដែល​សមាជិក​ក្រុម SHINee និង Nine Muses មាន​ភាព​ផ្អែមល្អែម​ជាមួយនឹង​គ្នា​។​

​នៅលើ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ បានឲ្យដឹងថា តារាចម្រៀង Jonghyun បាន​ធ្វិត​ទ័​រថា “​នៅលើ​គេហទំព័រ​ជាច្រើន ពេលនេះ​កំពុង​ចាប់អារម្មណ៍​រឿង​របស់​ខ្ញុំ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ខ្ញុំ​បាន​ទៅ​មើល​កុន ជា​មួ​នឹង​មិត្តភក្តិ​ជាច្រើន​តែ​ប៉ុណ្ណោះ មិន​ដូច​អ្វី​ដែល​ពួកគេ​បាន​ចោទ​នោះទេ​”​។​លោក​បាន​បន្តថា មិត្តភក្តិ​របស់​ខ្ញុំ​បាន​ប្រាប់​ពី​រឿងរ៉ាវ​នេះ ហើយ​ពិត​ណាស់​ដែល​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​និង​រីករាយ​ចំពោះ​ព័ត៌មាន​នេះ តែ​វា​ជា​រឿង​មិន​ពិត ហើយ​ក៏​សូមទោស​ចំពោះ​អ្នក​គ្រប់គ្នា​ផង ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/SHINee1_zps32f47ab3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/SHINee2_zpsa2eb5c0a.jpg

មតិយោបល់