យោងតាមប្រភពព័ត៌មាន Osen បានចុះផ្សាយឲ្យដឹងថាតារាចម្រៀង Se7en មិនភ្លេចអរគុណដល់អ្នកគាំទ្រ ដែលនៅតែជឿជាក់លើខ្លួន បន្ទាប់ពីរឿងអាស្រូវ ។
នៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូនេះ តារាចម្រៀង Se7en បានបំពេញកាតព្វកិច្ចយោធា ដោយជោគជ័យ ក្នុងរយៈពេល ២១ ខែ ។ តារាចម្រៀងដែលកើតនៅឆ្នាំ ១៩៨៤ រូបនេះ បានដើរចេញពីបន្ទាយ ដោយមានអ្នកគាំទ្រយ៉ាងច្រើន រងចាំស្វាគមន៍ ។
នៅមុខអ្នកគាំទ្ររាប់រយនាក់ តារាចម្រៀង រូបនេះមិនភ្លេចអរគុណ ចំពោះ អ្នកគាំទ្រ នៅតែជឿជាក់ លើខ្លួន បន្ទាប់ពីរឿងអាស្រូវរត់គេចខ្លួនចេញពីជំរំ ក្នុងឆ្នាំ ២០១៣ នោះ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់