បទចម្រៀង ពូកអូនប៉ុណ្ណា? ជាបទចម្រៀង មួយបទរបស់ផលិតកម្មថោន ត្រៀមសម្រាប់ឱកាសរាំកម្សាន្តអបអរចូលឆ្នាំថ្មីនាពេលខាងមុខ ។ ពេលឃើញចំណងជើង នរណាក៏សរសើរមិនដាច់ពីមាត់ដែរថា បទ ពូកអូនប៉ុណ្ណា? ជាចំណងជើងប្លែក ដែលស្រដៀងទៅនឹងបទរបស់លោកខាងលិច “ពោក អូនប៉ុណ្ណា ហេ !” ដែលត្រូវបានគេហាមប្រាមមិនឲ្យចាក់ផ្សាយនោះ ។ ដោយឡែកសម្រាប់បទចម្រៀង ពូកអូនប៉ុណ្ណា? នេះវិញ គឺជាបទមួយដែលនិយាយអំពី ពូកដេក របស់ស្ត្រីម្នាក់ ដែលនាងតែងតែដេក ធ្លាក់ពូកតែប៉ុណ្ណោះ ។ តែបើសិនវិភាគឲ្យយូរទៅ អត្ថន័យបទចម្រៀងនេះ ន័យជ្រៅមែន ។
សូមបញ្ជាក់ផងដែរថា បទចម្រៀង ពូកអូនប៉ុណ្ណា? គឺនិពន្ធទំនុកចម្រៀង និង Melody ថ្មីសុទ្ធសាធ ពីផលិតកម្ម ថោន ដែលនិពន្ធដោយ កវីវ័យក្មេង យឹម តាស្រង់ ៕
ស្តាប់បទចម្រៀង ពូកអូនប៉ុណ្ណា? ដូចខាងក្រោមនេះ៖
មតិយោបល់