ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ម៉ូ​ដែល ១០ រូប​រកចំណូលបាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០១៣

​ជាមួយ​នឹង​ចំណូល ជាង ៤២ លាន​ដុល្លារ ស្រី​ស្រស់​តារា​ម៉ូ​ដែល ប្រេ​ស៊ីល នាង Gisele Bundchen បាន​ទម្លាក់ តារា​ម៉ូ​ដែល Miranda Kerr ដោយ​តោង​លេខ ១ ។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទស្សនា Forbes ដោយ​ធ្វើឡើង​នៅ​ចាប់ពី​ខែ មិថុនា ឆ្នាំ ២០១២ ដល់ ខែ មិថុនា ឆ្នាំ ២០១៣​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling4_zps4b2c9800.jpg
​តារា​ម៉ូ​ដែល Miranda Kerr ឈរ​លើ​លេខ​រៀង​ទី ២ ជាមួយនឹង​ទឹកប្រាក់ ៧,២ លាន​ដុល្លារ ។ តែ​នៅក្នុង​ឆ្នាំ​នេះ​ដែរ នាង​បាន​រត់ចោល​តំណែង ពី​ទេព្យ​អប្សរ Victoria’s Secret យ៉ាង​អាថ៌កំបាំង​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling10_zps24612827.jpg
​តារា​ម៉ូដេ​ល Adriana Lima រកចំណូលបាន ៦ លាន​ដុល្លារ ។​នាង​ក៏​ជា​តារា​ម៉ូ​ដែល Victoria’s Secret តាំងពី​ឆ្នាំ ២០០០ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling1_zps6f30dc80.jpg
​នាង Kate Moss រក​ចំណូល​ដាក់​ហោប៉ៅ បាន ៥,៧ លាន​ដុល្លា​រដាក់​ក្នុង​ហោប៉ៅ ។​ទោះជា​យ៉ាងនេះ​ក្តី​តារា​វ័យ ៣៩ ឆ្នាំ​រូប​នេះ ជា​តារា​ម៉ូ​ដែល​ដែល​នាំមុខ​ជាងគេ​នៅក្នុង​ចក្រភព​អង់គ្លេស រាល់​ការផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling7_zps2efcd46d.jpg
​តារា​ម៉ួដែ​លចិន Liu Wen ជា​តារា​ម៉ូ​ដែល​វាយលុក​ទីផ្សារ ពិភពលោក ។ នាង​ក៏​ជា​តារា​ម៉ូ​ដែលរ​បស់ Victoria’s Secret ដោយ​រកចំណូលបាន ៤,៣ លាន​ដុល្លារ​កាលពី​ឆ្នាំទៅ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling9_zpsed9bb077.jpg
​តារា​ម៉ូ​ដែល​អាមេរិក វ័យ ២៦ ឆ្នាំ នាង Hilary Rhoda បាន​រកចំណូលបាន ៤ លាន​ដុល្លារ ដោយ​រក​ចំណូល​បាន​ពី ការផ្សព្វផ្សាយ​ផលិតផល Nike and Hugo Boss, Ralph Lauren ជាដើម​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling5_zps3d0fe2a4.jpg
​តារា​ម៉ូ​ដែល Carolyn Murphy នៅតែ​ជា​ទី​ចំណាប់អារម្មណ៍​របស់​ពិភពលោក ទោះបីជា​មាន​វ័យ ៣៩ ឆ្នាំ​ក្តី តែ​រកចំណូលបាន ៣,៦ លាន​ដុល្លារ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling3_zps4f56b94f.jpg
​នាង Puerto Rico រកចំណូលបាន ៣,៥ លាន​ដុល្លារ​។ ដែល​ចំណូល​ទាំងនោះ​រកបាន​ពី Givenchy, Chanel, Lacoste, Calvin Klein Jeans និង​ថត​ឲ្យ​ទស្សនាវដ្តី Vogue ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling6_zps1403bd75.jpg
​នាង Candice Swanepoel រកចំណូលបាន ៣,៣ លាន​ដុល្លារ ជា​តារា​ម៉ូ​ដែល Victoria’s Secret ដោយ​រក​ចំណូល​បាន​ពីរ r Versace, Juicy Couture និង Max Factor ជាដើម​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling2_zpsfa94efa7.jpg
​ចំណែក​អ្នក​ដែល​ស្ថិតនៅ​ចំណា​ត់ទី ១០ វិញ គឺ​នាង Lara Stone ដែល​ជា​តារា​ម៉ូ​ដែល ដា​ណឺ​ម៉ាក ដែលជា​អ្នក​ថត​តំណាង​ឲ្យ​ផលិតផល Calvin Klein តាំងពី​ឆ្នាំ ២០១០ មក ដោយ​រកចំណូលបាន ៣,២ លាន​ដុល្លារ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore088/BestModeling8_zps21c7b110.jpg

មតិយោបល់