នៅទីបំផុត គម្រោងរបស់លោកវីជេរតនា និង ភរិយា ដែលបានប្រកាសថា មិនចង់បានកូនកើតខុសពីធម្មជាតិនោះ មិនអាចសម្រេចទៅបាននោះទេ ដោយសារតែភរិយារបស់លោកឈឺពោះច្រើនម៉ោងនៅតែមិនកើត។ ហេតុដូច្នេះ លោកក៏បានសម្រេច អោយភរិយាចូលវះកាត់កាលពីព្រឹកព្រលឹមចំថ្ងៃភ្ជុំធំ ដោយអះអាងថា បណ្ដាលមកពីកូនប្រុសរបស់លោក ថ្លោសពេក។
លោក វីជេ រតនា បានសរសេរនៅលើហ្វេសប៑ុកថា «ជំរេីសចុងក្រោយសំរាប់ភរិយារបស់ខ្ញុំ គឺការវះកាត់ដោយសារតែកូនប្រុសខ្ញុំ ថ្លោសពេក 😍 ពេលនេះកូនប្រុសខ្ញុំបានឃេីញពន្លឺថ្ងៃហេីយ 😘😘 កូនប្រុស (ធី នរៈរត្ន័បញ្ញបុត្រ ) កេីតថ្ងៃ ២០ ខែ កញ្ញា ឆ្នាំ ២០១៧ នៅម៉ោង ៥ និង២០ នាទី ព្រឹក។
ប៉ាម៉ាក់សប្បាយចិត្តខ្លាំងណាស់ ❤️ ប្រពន្ធអូនលំបាកហេីយ អរគុណអូនណាស់ 😍😍😍 ខ្ញុំស្គាល់អារម្មណ៍នេះ ហេីយពេលក្លាយជាប៉ាៗ ពិតជារំភេីបខ្លាំងណាស់ ❤️អ្នកឆ្លងកាត់ទេីបយល់ ☺️”។ ជាមួយនឹងការប្រកាសនេះ ក៍មានការអបអរច្រើនដែរ ជាមួយនឹងវត្តមានសមាជិកថ្មីរបស់លោក ជាពិសេសក្នុងពេលដែលកូនប្រុសរបស់លោក ត្រូវគេដឹងថាកើតចំថ្ងៃភ្ជុំធំ៕
មតិយោបល់