នាង Kata Sarka បរវកញ្ញាចក្រវាឡ ហុងគ្រី ឆ្នាំ ២០០៧ បានសារភាពពីរឿង ដែលលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ធ្លាប់បានបបួលនាងឡើងសណ្ឋាគារនៅទីក្រុង Moscow ប្រទេស រុស្ស៊ី ខណៈដែលរូបនាងត្រៀមទៅប្រកួតបវរកញ្ញា ឆ្នាំ ២០១៣ នោះបើតាមសម្ដីរបស់ពិធីករល្បីវ័យ ៣០ ឆ្នាំ បានលើកឡើង ។
នាង Kata Sarka បានសារភាពថា ” ខ្ញុំបានទៅ រុស្ស៊ី ក្នុងការប្រកួតបវរកញ្ញាចក្រវាឡ របស់ប្រទេស ហុងគ្រី រំពេចនោះស្រាប់តែ មានបុរសម្នាក់លេចមុខនៅចំពីមុខនាងខ្ញុំ ថែមទាំងកាន់ដៃខ្ញុំហើយសួរថា នាងជានរណាគេ ? ខ្ញុំមានអារម្មណ៍អាម៉ាស នឹងអៀនខ្មាសមែនទែន ខណៈបានឮដូច្នោះ ខ្ញុំមិនអាចនិយាយអ្វីទាំងអស់ សូម្បីតែពីប្រទេស ហុងគ្រី បន្ទាប់មកបុរសនោះបានឲ្យ នាមប័ណ្ណពាណិជកម្ម លេខបន្ទប់សណ្ឋាគារ នឹងឈ្មោះសណ្ឋាគារ ក៏ប៉ុន្ដែមិននឹកស្មានសោះថា បុរសនោះគឺ ដូណាល់ ត្រាំ ។
សូមជម្រាបបន្ថែមថា លោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសពីគោលនយោបាយលោក មិនចូលចិត្តស្រី្ដភេទ តែផ្ទុយទៅវិញលោក ជាបុរសដែលមានកាមគុណខ្ពស់ នឹងមានបានរួមមេត្រីជាស្រ្ដីជាច្រើនរូប ក្នុងនោះផងដែរលោក ក៏មានភរិយាច្រើន តើរឿងបរវកញ្ញាចក្រវាឡ ហុងគ្រី អាចវាយប្រហាគោលនយោបាយលោកបានឬយ៉ាងណា? ៕
មតិយោបល់