តារាសម្តែងក្នុងរឿង កែងឆេះជង្គង់ហោះ លោក តូនី ចា (Tony Jaa) ជាតួអង្គដែលត្រូវបានគេបន្ថែមឲ្យសម្តែងក្នុងរឿង Fast and Furious 7 ដែលជាភាពយន្តដ៏ល្បីបែបស៊េរី។នេះ បើយោងតាមប្រភពព័ត៌មានបរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ២៤ ខែ សីហា កន្លងទៅ។
ប្រភពព័ត៌មានដែលចេញពីអ្នកគ្រប់គ្រងរឿង Fast and Furious 7 បានឲ្យដឹងថា ខ្សែ ភាពយន្តបែបស៊េរីដ៏ល្បីនេះ កំពុងតែសរសេរ ចំណែក តួអង្គថ្មី ដែលត្រូវបន្ថែមនោះដែរ គឺលោក Tony Jaa យើងនៅមិនទាន់ដឹងថា គាត់ត្រូវសម្តែងជាតួអង្គធ្វើអ្វី ឲ្យជាក់ច្បាស់នោះទេ ។
ប្រភពបានបន្តឲ្យដឹងថា រឿង Fast and Furious 7 នឹងហៅតួអង្គចាស់ៗកាលពីវគ្គ ១ មកសម្តែងឡើងវិញ ។
លោក Tony Jaa ឬ កែងឆេះជង្គង់ហោះ បានប្រាប់ដល់ The Hollywood Reporter ថា គាត់ពិតជាសប្បាយរីករាយណាស់ ដែលអាចចូលរួមសម្តែងក្នុងរឿង ដ៏ល្បី ដែលជាវគ្គថ្មី Fast and Furious 7 ។
បញ្ជាក់ផងដែរថា Fast and Furious 7 ដែលដឹកនាំដោយលោក James Wan ដោយដាក់តារាពេលវេលា សម្រាប់ចេញផ្សាយ នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ៕
ទស្សនារឿង Ong Bak 3 Tony Jaa ដូចខាងក្រោមនេះ៖
មតិយោបល់