ថ្មីៗនេះនៅក្នុងប្រទេសចិនគេបានដាក់ឈ្មោះឲ្យទូរស័ព្ទ Android smartphone ថា Vivo X3 ដែលសេចក្តីប្រកាសជាផ្លូវការនេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ។ អ្វីដែលជាលក្ខណៈពិសេសរបស់ទូរស័ព្ទនោះគឺជាភាពស្តើងបំផុតនៅលើពិភពលោកដែលមានកម្រាស់ ត្រឹមតែ 5,75 មីលីម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះទៀតផលិតផលដ៏ឆ្លាតវៃនេះបានបំពាក់នូវអេក្រង់ប្រភេទ HD រួមជាមួយនឹងកាមេរ៉ារហូតដល់ទៅ 8 មេហ្គាភិចស៊ែល នៅផ្នែកខាងក្រោយ ហើយខាងមុខមានដល់ទៅ 5 មេហ្គាភិចស៊ែលផងដែរ រីឯល្បឿនដំណើរ ការរបស់វាមានដល់ទៅ 1.5 GHz ។
បើប្រៀបធៀបជំនាន់មុនរបស់ Vivo X3 មានកំរាស់ពិតប្រាកដទំហំ 6 មីលីម៉ែត្រ គឺមានក្រាសជាងផលិតផងថ្មីនេះ។ Vivo X3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2 ជាមួយនឹងតម្លៃ 400 ដុល្លារ ដែលនឹងត្រូវបង្ហាញខ្លួននៅខែ 9 នេះ៕
ព័ត៌មានជាតិ
មតិយោបល់