ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរស​វ័យ ៨៦​ឆ្នាំ​ម្នាក់​​ចំណាយ​ជីវិត ៥០​ឆ្នាំ​ចុង​ក្រោយ​កសាង​មហា​វិហារ​មួយ​

Justo Gallego Martinez វ័យ ៨៦​ឆ្នាំ ជា​អតីត​បុព្វ​ជិត​មក​ពី​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចំណាយ​ពេលវេលា ៥០​ឆ្នាំ​ចុងក្រោយ​នៃ​ឆាកជីវិត​របស់​គាត់ ក្នុង​ការកសាង​មហា​វិហារ​មួយ​នៅ​ជាយក្រុង​ម៉ា​ឌ្រី​ដ ទាំង​ដែល​គាត់​គ្មាន​ចំណេះដឹង​ខាង​ស្ថាបត្យកម្ម ឬ​បទពិសោធ​ណាមួយ​ទាក់ទង​នឹង​ការ​សំណង​។​

​មហា​ព្រះវិហារ​នេះ មាន​កម្ពស់​ប្រមាណ​ជា ៤០​មែត្រ បង្កប់​ដោយ​ភាព​អស្ចារ្យ បើទោះបីជា Justo Gallego គ្មាន​ចំណេះដឹង​ខាង​ស្ថាបត្យកម្ម​ក្ដី ប៉ុន្តែ​ការសាងសង​មាន​លក្ខណៈ​ល្អ​ប្លែក​ពី​ព្រះវិហារ​ផ្សេងៗ ហើយ​អ្វី​ដែល​ពិសេស​គឺ​ថា ព្រះវិហារ​ទាំងមូល​គឺ​កសាង​ឡើង​តែ​មនុស្ស​ម្នាក់​គត់​គឺ Justo Gallego ដែល​គាត់​បាន​ចំណាយ​ពេលវេលា ៥០​ឆ្នាំ​ក្នុង​ការកសាង​វា​ឡើង​។​

​មនុស្ស​មួយចំនួន​បានគិត​ថា​គាត់​ជា​មនុស្ស​ឆ្គួត ព្រោះថា​គ្មាន​នរណា​ម្នាក់​ធ្វើ​មហាវិហារ​មួយ​តែ​ឯង​កើត​នោះ​ទេ ប៉ុន្តែ​នៅពេល​នេះ គាត់​បាន​ធ្វើ​វា​ចេញ​ជា​រូបរាង ដែល​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ពី​ភាព​តស៊ូ​របស់​គាត់​។ គាត់​បាន​និយាយថា គាត់​គ្រាន់តែ​ចង់​បញ្ហា​ពី​ភាព​គោរព​ស្រឡាញ់ និង​ចង់​ធ្វើ​វា​សម្រាប់​ឆាក​ជីវិតចុងក្រោយ ដែល​មានតែ​មួយគត់​៕

https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral7-550x366_zps6c1b3deb.jpg
https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral2-550x365_zps85ba5f7e.jpg
https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral6-550x412_zpsd7dab580.jpg
https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral3-550x359_zps1ebe05ce.jpg
https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral4-550x412_zps8f6fe21c.jpg
https://i1272.photobucket.com/albums/y389/domneng/Justo-Gallego-cathedral5-550x305_zpsb2b4a7bf.jpg

មតិយោបល់