តាំងពីថ្ងៃទី២៦ មករា មកម៉្លេះ ដែលតារាសម្ដែងអ្នកនាង ចរិយា និងលោក ចឺម ជាស្វាមី បានទៅដល់ទឹកដីជប៉ុន ដោយអ្នកទាំងពីរបានរំលេចអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមបន្ទាប់ពីបានរៀបការ។ នេះជាដំណើរចេញក្រេបទឹកឃ្មុំ របស់ប្ដីប្រពន្ធទាំងពីរ ដែលក្រោយបញ្ចប់ការកម្សាន្តប្រមាណជា១អាទិត្យនៅលើទឹកដីជប៉ុននេះ គឺស្វាមីរបស់អ្នកនាងនឹងចេញទៅប្រទេសអូស្ត្រាលី ដោយទុកអ្នកនាងអោយនៅស្រុកខ្មែរមួយរយៈ។
ដំណើរកម្សាន្តជាលក្ខណៈក្រេបទឹកឃ្មុំនោះ អ្នកនាង និងស្វាមីបានបង្ហាញនូវភាពផ្អែមល្ហែមគួរអោយច្រណែននោះផង អមដោយទិដ្ឋភាពស្រស់ស្អាតនៅលើទឹកដីជប៉ុន។ នៅមិនទាន់ដឹងថាអ្នកនាង និងស្វាមីនឹងត្រឡប់មកវិញនៅថ្ងៃណាទេ ប៉ុន្តែយោងតាមការបញ្ជាក់គឺអ្នកនាង នឹងចំណាយពេលចំនួនមួយអាទិត្យ ទើបត្រឡប់មកកាន់ដីកំណើតវិញ។ នៅលើបណ្ដាញហ្វេសប៊ុក គេឃើញអ្នកនាង និងស្វាមីមិនត្រឹមតែដើរកម្សាន្តបង្ហាញភាពរ៉ូម៉ាទិកប៉ុណ្ណោះទេ តែក៏បានចំណាយលុយដើរទិញទំនិញថ្លៃៗ ប្រេនៗ ដោយមិនខ្វល់ពីការចំណាយផងដែរ។ នេះជាដំណើរកម្សាន្តមួយដែលគេសន្និដ្ឋានចំណាយមិនក្រោមម៉ឺនដុល្លារ ដោយសារតែស្វាមីរបស់អ្នកនាងគឺជាអណិកជននៅក្នុងប្រទេសអូស្រ្តាលី ហើយក៏សម្បូរទ្រព្យគួរសម។
ចរិយា ពេជ្រ និយាយថា នេះជាអនុស្សាវរីយ៍មួយដែលនាងមិនអាចបំភ្លេចបាន ហើយក៏ធ្វើអោយនាងកាន់តែស្រឡាញ់បុរសជាស្វាមីដែលមានវ័យច្រើនជាងខ្លួនខ្លាំងឡើងផងដែរ បន្ទាប់ពីបានចំណាយពេល៥ឆ្នាំក្នុងការទំនាក់ទំនងជាមួយស្វាមីមុនពេលរៀបការ ក៏លោកផ្ដល់អោយនាងនូវតម្លៃ និងការស្រឡាញ់ដែលធ្វើអោយនាងកាន់តែកក់ក្ដៅ។
ចរិយា ពេជ្រ បញ្ជាក់មុនចេញទៅជប៉ុនថា ក្រោយបញ្ចប់ដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុន ស្វាមីនាងនឹងចេញទៅប្រទេសអូស្រ្តាលី ហើយសម្រាប់នាងមិនទាន់ចង់ទៅរស់នៅទីនោះទេ គឺទុកអោយស្វាមីចុះឡើងៗមួយរយៈសិន ទើបរត់ច្បាប់ចេញទៅតែម្ដង៕
មតិយោបល់