ព័ត៌មានសិល្បៈ និងកម្សាន្ត

សុំ​រៀបការ​កណ្តាល​ផ្សារ មិនបាន​សម្រេច ក្បាល​ស៊ី​ហ្គិតា​

​នៅ​ក្នុង​វិដេអូ​ឃ្លិ​ប​នេះដែរ គេ​ឃើញ​បុរស​ម្នាក់ បណ្តើរ​មិត្តស្រី​របស់ខ្លួន នៅ​ផ្សារ​ទំនើប​មួយ នៅ​ទីក្រុង ឌុយ​ប៉ៃ ។​រំពេច​ជាមួយនឹង​គ្នា ស្រាប់​បុរស​នោះ​បាន​ទាញ់​មីក្រូហ្វូន សារភាព​ស្នេហា ដ៏​ផ្អែម​ល្អែម ដោយ​សុំ​នាង​រៀបការ ដោយ​មាន​មនុស្ស​ជា​ច្រើន​ឈរ​មើល​បុរស​រូប​នោះ​យ៉ាង​កោះករ​។
2013-08-27_213712
​មុន​នឹង​លុតជង្គង់​សារភាព​ស្នេហ៍ និង​សុំ​នាង​រៀបការ តែ​នាង​បាន​លើក​បុរស​រូប​នោះ​ឡើង មិនឲ្យ លុតជង្គង់ តែ​បុរស​នោះ​នៅតែ​ពោល​ពាក្យ​នឹង​លុតជង្គង់ ដែល​ធ្វើឲ្យ​នាង​ទ្រាំ​មិន​បាន​ក៏​ទាញ់​ហ្គី​តាដ៏តូ​ចមួយ វាយ​ចំ​កណ្តាល​ក្បាល​ធ្វើ​ឲ្យ​បុរស​នោះ លុតជង្គង់​បាន​សម្រច​ដូច​បំណង គឺ ដេក​ផ្ងាប៉ារ៉េ ដេក​ដួល​នឹង​ឥដ្ឋ​។
​លទ្ធផល​នៃ​ការសារភាព​សុំ​ស្នេហ៍ និង​សុំ​រៀបការ ក្នុង​ចំណោម​មនុស្ស​ដ៏​ច្រើន មិនបាន​សម្រេច​ហើយ បែរជា​ធ្វើឲ្យ​ខ្លួន​ឯង​គួរឲ្យ​អាណិត និង​ខ្មាស់​គេ​ពេញ​ផ្សារ ៕​
ទស្សនា​វីដេអូឃ្លិប​ដូច​ខាង​ក្រោមនេះ​៖

មតិយោបល់