ព័ត៌មានសិល្បៈ និងកម្សាន្ត

លី តូ​វ​ហ៊ូ និង​ភរិយា បាន​ទៅ​រក​គ្រូ​ចិន​សែ ព្រោះ​ចង់​បាន​កូនប្រុស​

​យោងតាម​ប្រភព​ព័ត៌មាន​ចិន បានឲ្យដឹងថា តារាចម្រៀង និង​សម្ដែង លី តូ​វ​ហ៊ូ (Andy Lau) រួម​នឹង​ភរិយា​មាន​បំណង​ចង់​បាន​កូនប្រុស​ម្នាក់​។​

​សារព័ត៌មាន​ចិន QQ បាន​ចុះផ្សាយ​ថា មាន​គេ​ប្រទះ​ឃើញ​អ្នកស្រី Carol Chu ដែល​ជា​បរិយារ​បស់ លី តូ​វ​ហ៊ូ បាន​ទៅ​រក​គ្រូ​ចិន​សែ ដើម្បី​ទទួល​ដំបូន្មាន និង​ថ្នាំ​មួយចំនួន​។​
​ព័ត៌មាន​នេះ វា​ចំ​ពេល​ដែល​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​របស់ លី តូ​វ​ហ៊ូ បាន​និយាយថា លី តូ​វ​ហ៊ូ គាត់​ចង់​បាន​កូនប្រុស​ម្នាក់ ដើម្បី​កំដរ​កូនស្រី​របស់​គាត់​។ ជាមួយគ្នា​នេះ​ផង​ដែរ កាលពី​សប្ដាហ៍​មុន លី តូ​វ​ហ៊ូ និង​ប​រិយា បាន​ទៅ​កាន់​វិហារ​មួយ​ដើម្បី​បួងសួង​សុំ​កូន​ប្រុស​។​

​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​ប្រភព​ដែល​ជិ​ត​ស្និទ្ធ លី តូ​វ​ហ៊ូ និង​ភរិយា តែងតែ​ពិភាក្សា​ជាមួយនឹង​គ្រូ​ចិន​សែ Chong Shum Kit ហើយ​កាល​ដែល​អ្នកស្រី Carol មាន​គត៌​ដំបូងក៏​ដោយសារ​តែគ្រូ​ម្នាក់​នេះ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ភរិយា​របស់ លី តូ​វ​ហ៊ូ បាន​ផ្ដល់កំណើរ​កូនស្រី​ដំបូង​កាលពី​ខែ​ឧសភា ឆ្នាំ ២០១២ ដែល​មានឈ្មោះ​ថា “Hanna Lau” ហើយ​ចាប់តាំងពី​កូនស្រី​នេះ​កើតមក គេ​សង្គេតឃើញថា លី តូ​វ​ហ៊ូ បាន​ចំណាយពេល​ច្រើន​ជាង​ពេល​មុន​ក្នុង​ការផ្ដល់​ភាពកក់ក្ដៅ​ដល់​គ្រូ​សារ​៕

andy-1
andy

មតិយោបល់