ព័ត៌មានជាតិ

ប្រេសិត​ពិសេស​របស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​ក្នុង​គោលបំណង​សុំ​ការដោះលែង​បុរស​សញ្ជាតិ​អាមេរិក​ម្នាក់​

​ទីក្រុង​វ៉ា​ស៊ិន​តោន ( 27/08/13 ) : ប្រេសិត​ពិសេស​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​កូរ៉េខាងជើង​លោក Robert King នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ក្នុង​គោលបំណង​ស្វែងរក​សុវត្ថិភាព​ក្នុង​ការដោះលែង​បុរស​ជនជាតិ​កូរ៉េ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ជាប់​ឃុំ​ខ្លួន​នៅក្នុង​កូរ៉េខាងជើង​។​
0510-north-korea-jail-Kenneth-Bae_full_600
​លោក King ត្រូវបាន​ទទួល​ការអញ្ជើញ​ឲ្យធ្វើ​ទស្សនកិច្ច​ពី​ប្រទេស​កូរ៉េខាងជើង​ហើយ​លោក​បាន​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​នេះ​ក្នុង​ការស្វែងរក​សេរីភាព​ជូន​លោក Kenneth Bae ដែល​ជា​ជនជាតិ​កូរ៉េ​មាន​សញ្ជាតិ​អាមេរិក​អាយុ 45 ឆ្នាំ​ដែល​ត្រូវបាន​ដាក់ទោស​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ឲ្យ​ជាប់គុក​ចំនួន 15 ឆ្នាំ​។​បច្ចុប្បន្ន​ទណ្ឌិត​រូបនេះ​ត្រូវ​បាន​ស្នាក់នៅ​មន្ទីរពេទ្យ​ជា​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​សុខភាព​ជា​ច្រើន​។​

​លោក Jay Carney អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា​ពួក​យើង​គឺ​នៅ​បារម្ភ​ជា​ចំបង​ទៅ​លើ​ស្ថានភាព​សុខភាព​របស់​លោក Bae ដែល​ត្រូវ​បាន​ដាក់ទោស​ហើយ​ពួក​យើង​ស្នើរ​សុំឲ្យ​កូរ៉េខាងជើង​គួរតែ​ផ្តល់​ការលើកលែង​ទោស​ណាមួ​យ​ដល់​រូបគេ​ហើយ​អនុញ្ញាតិឲ្យ​ធ្វើ​មាតុភូមិ​និវ​ត្ត​ជាមួយ​នឹង​លោក​ប្រេសិត​ពិសេស Robert King មក​អាមេរិក​វិញ​៕​

មតិយោបល់