ព័ត៌មានសិល្បៈ និងកម្សាន្ត

ខៃ ប្រសិទ្ធិ ប្រកាសទៅជួប ពេជ្រ ចរណៃ ដល់បាងកក

នៅលើគណនេយ្យផ្លូវការរបស់អតីតតារាសម្ដែងល្បីឈ្មោះ លោក ខៃ ប្រសិទ្ធិ លោកបានប្រកាសថានឹងចេញពីប្រទេសអូស្ត្រាលី ដើម្បីទៅជួបកញ្ញា ពេជ្រ ចរណៃ នៅពេលខាងមុខនេះហើយ បន្ទាប់ពីលោកបានឃើញការបង្ហោះរបស់គ្រួសារតារាកម្ពុជា ហើយបានអះអាងថា ក្ដុកក្ដួលចិត្តមិនអាចនៅស្ងៀមបាន។ លោកបានទាក់ទងមកកាន់គ្រួសារតារាកម្ពុជា ប៉ុន្មានម៉ោងមុននាងធ្វើការវះកាត់ ដោយអះអាងលោកនឹងស្វែងរកលទ្ធភាពមួយដើម្បីអាចជួយនាងបាន។

ឆ្លងឆ្លងជាមួយស្ថាបនិកគ្រួសារតារាកម្ពុជា លោកអះអាងថា លោកនឹងទៅជួប កញ្ញា ពេជ្រ ចរណៃ ដោយផ្ទាល់នៅក្នុងប្រទេសថៃ ដោយលោកប្រកាសថា ក្នុងនាមជាខ្មែរមួយរូប លោកមិនទុកអោយនាងប្រឈមការស្លាប់ហើយគ្មានលទ្ធភាពធ្វើការវះកាត់នោះទេ។ លោកអះអាងថា លោកមិនបង្ហើបអោយដឹងពីលទ្ធភាពដែលអាចជួយដល់កញ្ញា ពេជ្រ ចរណៃ នោះទេ ប៉ុន្តែលោកថា លោកនឹងធ្វើអោយអស់ពីលទ្ធភាព ដើម្បីអាចជួយដល់នាងក្នុងទម្រង់ណាមួយ។ យ៉ាងណាមិញ អ្វីដែលលោកអះអាង គឺលោកបានបញ្ជាក់តាំងពីមុនមានការធានាអោយ ពេជ្រ ចរណៃ អាចវះកាត់បានដោយជំពាក់លុយពេទ្យថៃ ប៉ុន្តែសម្រាប់ពេលនេះ នាងបានទទួលការធានាអោយវះកាត់ហើយ នៅមិនទាន់ដឹងថា តើជំហរលោក ខៃ ប្រសិទ្ធិ នឹងជួយនាងកម្រិតណានៅឡើយទេ។ ប៉ុន្តែផ្អែកតាមការបង្ហោះមុននេះ លោកពិតជារក្សាជំហរសង្គ្រោះដល់នាង មិនផ្លាស់ប្ដូរនោះទេ ដែលលោកពិតជាជួយនាងក្នុងចំណែកណាមួយ ដើម្បីអោយនាងមានលទ្ធភាពបានលុយសងពេទ្យចំនួន១៨០០០ដុល្លារ ដែលពេទ្យថៃអោយជំពាក់ក្រោយការវះកាត់បបានជោគជ័យនេះ ក្រោមការធានាពីអ្នកជំនួញខ្មែរម្នាក់រស់នៅប្រទេសថៃ។

គួរបញ្ជាក់ថា កញ្ញា ពេជ្រ ចរណៃ ត្រូវបានជនជាតិខ្មែរម្នាក់ អង្វរករពេទ្យថៃអោយបញ្ចុះពីជិត៤មុឺនដុល្លារ មកត្រឹម១៨០០០ដុល្លារ និងត្រូវបានពេទ្យថៃយល់ព្រមឲ្យជំពាក់ថ្លៃវះកាត់ក្រោមការធានារបស់អ្នកស្រី។ កញ្ញា ត្រូវបានពេទ្យថៃវះកាត់ជួសជុលបេះដូង និងសរសៃបេះដូង យ៉ាងជោគជ័យ កាលពីថ្ងៃទី ៧ ធ្នូ ដោយនាងកំពុងស្ថិតក្នុងការដ្វះស្វែងរកជំនួយ១៨០០០ដុល្លារ ដើម្បីបានសងពេទ្យថៃ ក្រោមការធានារបស់ជនជាតិខ្មែរដដែលនោះ។ យ៉ាងណាមិញ ជំហរចុះទៅជួបនាងផ្ទាល់ដល់ប្រទេសថៃ របស់លោក ខៃ ប្រសិទ្ធិ ក៍ជាក្ដីសង្ឃឹមមួយចំណែកផងដែរចំពោះ ក្រោយទើបនឹងវះកាត់បេះដូងបានជោគជ័យនេះ៕

មតិយោបល់