ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្ស័យ Justin Bieber ជក់​កញ្ជា​

​ប្រភព​ព័ត៌មាន​របស់​គេហទំព័រ TMZ បានបង្ហាញ​រូបភាព របស់ Justin Bieber ដែល​ត្រូវបាន​គេ​ថត កាលពី​ល្ងាច​ថ្ងៃទី ៤ ខែ កញ្ញា នៅ​តំបន់ Calabasas ខណៈ​ដែល​តារាចម្រៀង​រូប​នេះ​ធ្វើដំណើរ​ទៅកាន់ ស្ទីត​យ៉ូ Jim Henson ។​

​ក្នុង​រូបភាព នេះដែរ Justin បាន​អង្គុយ នៅ​បាំង​ក្រោយ ដោយ​បង្ហាញ​ដៃ​តាម​បង្អួច​រថយន្ត និង​មាន​កាន់ ឧបករណ៍​សម្រាប់​ជក់​កញ្ជា ដែល​ធ្វើឲ្យ​គេ​កាន់តែ​សង្ស័យថា តារា​ចម្រៀង​រូប​នេះ ប្រាកដ​ជា​ជក់​កញ្ជា​។​ប្រភព​ព​ព័ត៌មាន TMZ បាន​អះអាង​ថា នៅក្នុង​រថយន្ត​នោះ គួរតែមាន​អ្នក​ការពារ​ខ្លួន​ចំនួន ២ នាក់ និង បុរស​ស្បែក​ខ្មៅ ២ នាក់​ដែល​ជា​មិត្តភក្តិ ឈ្មោះ Lil Za និង Lil Twist ។ សម្រាប់​មិត្តភក្តិ​របស់ Justin Bieber សុទ្ធតែ​ស្បែក​ពណ៌​ខ្មៅ ដោយ​ដៃ​ដែល​ចេញ​តាម​បង្អួច​នោះ​ស្បែក​ពណ៌ ស កាន់តែ​ធ្វើឲ្យ​គេ​សង្ស័យថា Justin Bieber មួយរយ​ភាគរយ​។ តែ​ទោះជា​យ៉ាងណា តារា​ចម្រៀង​រូប​នេះ មិន​ទាន់​ចេញ​មុខ​បកស្រាយ​ជាមួយនឹង​រឿងរ៉ាវ​ទាំងនេះ នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore200/JustinBieber1_zps247dc447.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore200/JustinBieber2_zpscba5a1b2.jpg

មតិយោបល់