មានភាពផ្អើលឆោលោឡើង នៅពេលដែលឃើញក្មេងស្រីម្នាក់អង្គុយនៅលើដំបូលវះកាត់កែប្រែសម្រស់នៅក្នុងប្រទេសចិន។
បើយោងតាមអ្នកស្រុកនិយាយថា ក្នុងកំឡុងពេលប្រហែលជាម៉ោង 10 ព្រឹក ក្មេងស្រីម្នាក់បានទៅមន្ទីពេទ្យ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នាកើតឡើង ហើយនាងបានដើរឡើងទៅជាន់កំពូលរបស់មន្ទីរពេទ្យនេះ។
ភ្លាមៗនោះបន្ទាប់ពីទទួលបានដំណឹង ប៉ូលិសជំនាញក៏ប្រញាប់ទៅចចារ ដើម្បីឲ្យក្មេងស្រីម្នាក់នោះរួចផុតពីគ្រោះថ្នាក់។ ដំបូងនាងនៅតែទទូចចង់លោតពីលើដំបូលដដែល ប៉ុន្តែក្រោយពីការលួងលោមពីក្រុមប៉ូលិសជំនាញនាងក៏ព្រមចុះមកវិញ។
មនុស្សម្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលក្មេងស្រីនោះធ្វើការវះកាត់កែប្រែសម្រស់ បានឱ្យដឹងថាកាលពីឆ្នាំមុន នាងបានទៅមន្ទីរពេទ្យ និងធ្វើការវះកាត់កែសុដន់បន្ថែម ។ ទោះជាយ៉ាងណាកាវះកាត់នេះមិនបានទទួលបានជោគជ័យឡើយ។ អ្នកនៅក្នុងមន្ទីពេទ្យនេះនិយាយថា បន្ទាប់ពីមានឧបទ្ទវហេតុយើងបានផ្តល់ជូននូវថ្លៃវះកាត់ទៅវិញ នាងមិនត្រឹមតែមិនយល់ព្រមប៉ុណ្ណោះទេថែមទាំងទាមទារឲ្យមានសំណងដ៏សម្បើមថែមទៀតផង។ ខាងមន្ទីពេទ្យមិនយល់ព្រមនឹងការទាមទារនេះធ្វើឲ្យមានការជម្លោះកើតឡើង។មន្ទីរពេទ្យនេះសង្ឃឹមថាពួកគេនឹងមានការស្រមុះស្រមួលគ្នា ដោយពឹងផ្អែកលើភាគីទីបីដែលជាអ្នកសម្រួល ឬការវាយតម្លៃនៃឧប្បត្តិហេតុព្យាបាលដើម្បីបានដោះស្រាយបញ្ហានេះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore199/Suicide1_zps5b3bf3d2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore199/Suicide3_zps54f7c889.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore199/Suicide2_zps54ca8197.jpg
មតិយោបល់