ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber លួច​ស្រលាញ់ Selena Gomez តាំងពី​អាយុ ១៥ ឆ្នាំ​

យោងតាម​សារព័ត៌មាន​បរទេស​នា​នា​បាន​ចុះផ្សាយ​អំពី Justin Bieber បានបង្ហាញ​ការស្រលាញ់​ទៅលើ Selena Gomez នៅ​អាយុ ១៥ ឆ្នាំ​។ នៅ​ក្នុង​ការ​សន្ទនា​មួយ​ជាមួយ DJ Skee ក្នុង​កម្មវិធី Skee Live ផ្សាយ​នៅ​ខែ កក្កដា ឆ្នាំ ២០០៩ Justin មាន​អារម្មណ៍​ខ្មាស់​គេ​យ៉ាងខ្លាំង​ពេល​សារភាព​ស្នេហ៏​របស់គេ​ទៅកាន់ Selena Gomez​។ ពេលដែល DJ Skee បាន​សួរ​អំពី​សិល្បករ​ស្រី​បច្ចុប្បន្ន​ណា​ដែល​ធ្វើឲ្យ​មានអារម្មណ៏​អណ្តែតអ​ណ្តូ​ង​សម្រាប់​ខ្លួន Justin បាន​និយាយ​យ៉ាង​ទន់ភ្លន់​ថា “​ខ្ញុំ​បាន​ចាប់​អា​រម្ម​ណ៏​ទៅលើ Selena Gomez ប្រហែលជា​គ្មាន​ន​ណារ​ម្នាក់​ដឹង​រឿង​នេះ​ទេ​”​។

ការពិត​ចាប់តាំងពី​ឆ្នាំ ២០០៩ Justin និង Selena ក៏​មិន​ដែល​បាន​ជួបគ្នា​ដែរ​។ ក្នុង​ឆ្នាំ ២០០៩ Selena បាន​បណ្តើរគ្នា​ជាមួយ Nick Jonas ហើយពីរ​ឆ្នាំក្រោយ​បាន​បណ្តើរគ្នា​ជាមួយ Justin ជា​ផ្លូវការ​។ អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​និយាយថា Justin ស្មោះត្រង់​ចំពោះ Selena​។ ចាប់ពី​ឆ្នាំ 2009 ដល់​បច្ចុប្បន្ន​នេះ Justin នៅតែ​មាន​ស្នេហា​ជាមួយ Selena​។ ទោះបីជា​គូស្នេហ៏​មួយគូរ​នេះ​បាន​បែកបាក់​គ្នា​ជា​ច្រើន​ដង​ក៏ដោយ ប៉ុន្តែ​ការជួបជុំ​គ្រួសារ​របស់ Justin បាន​ទទួលស្គាល់ Selena ពិតជា​មាន​អនុភាព​ទៅលើ Justin ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber4_zps5c290f87.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber3_zps14b35516.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber1_zpsc975e627.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber2_zps8f750560.jpg

មតិយោបល់