ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylore Swift មិន​ខ្វល់​ពី​រឿងអាស្រូវ​អតីតកាល ខណៈ​ដែល​បង្ហាញ​សាច់​ជើង​ស្រ​ឡូ​ន នៅ​ទីក្រុង​ឡូអេ​ន​ជើ​ឡេស​

​រឿងរ៉ាវ​អាស្រូវ ពី​អតតី​កាល ហាក់​មិន​ដូចជា ធ្វើឲ្យប៉ះពាល់​ដល់ តារាចម្រៀង Taylore Swift នោះឡើយ ដោយ​នាង​មើល​ទៅ​នៅតែ​ស្រស់ស្អាត និង​វ័យក្មេង ខណៈ​បង្ហាញខ្លួន​នៅតាម​ផ្លូវ​។​
​ប្រភព​ព័ត៌មាន​បរទេស​នានា បានឲ្យដឹងថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់ចេញ ពី​ការប្រគុំ​តន្ត្រី ជាមួយនឹង​អាលប៊ុម RED នោះ ងារ​ជា​ម្ចាស់​ក្សត្រី តន្ត្រី​ស្រុកស្រែ និង ជាប់​ឈ្មោះ​ជា​នារី​ល្មោភកាម Taylor Swift បាន​បង្ហាញខ្លួន នៅ​ទីក្រុង​ឡូអេ​ន​ជើ​ឡេស ដោយ​ស្លៀក​ខោខ្លី បង្ហាញ​សាច់​ភ្លៅ​សខ្ចី ជាមួយ​នឹង​ជើង​ស្រ​ឡូ​ន​របស់ខ្លួន កាន់តែ​ក្មេង​ជាង​វ័យ​។

រំឭក​កាលពី កម្មវិធី MTV Video Music Awards បើទោះបីជា​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង​បាន​ចោទប្រកាន់​ពី​បញ្ហា​ជាច្រើន ទាក់ទង និង Harry Style តែ​នាង​មិន​ខ្ចី​ខ្វល់​ឡើយ ចំពោះ​ទំនាក់ទំនង​អតីតកាល​ហេងស៊យ​នោះ ។ កន្លងមក​ថ្មីៗ​នេះដែរ Harry Styles ក៏​បាន​ទទួច​ឲ្យដឹងថា នាង Taylor Swift អតី​មិត្តស្រី មិន​ហាន​តែង​បទ​ចម្រៀង ដែល​ទាក់ទង​និង​ខ្លួន​នោះទេ ។​
​បញ្ជាក់​ផង​ដែរ​ថា ស្នេហា​រវាង​តារាចម្រៀង​ស្រុកស្រែ និង ក្រុម One Direction Harry Style បាន​ពុះ​ជ្រៀក​ផ្លូវ​គ្នា​ដើរ កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៣ ខណៈ​ដែល​ទៅ​កម្សាន្ត​រីករាយ​នៅ កោះ Virgin ៕
https://i1272.photobucket.com/albums/y389/domneng/Swift5_zps39e40cdf.jpg
https://i1272.photobucket.com/albums/y389/domneng/Swift3_zps379d4c67.jpg
https://i1272.photobucket.com/albums/y389/domneng/Swift2_zps5c62b0b1.jpg
https://i1272.photobucket.com/albums/y389/domneng/Swift4_zps31308dd1.jpg
https://i1272.photobucket.com/albums/y389/domneng/Swift1_zps9b8cdd06.jpg

មតិយោបល់