លើវេទិការសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» អ្នកស្រី Angelina Jolie ថា«កម្ពុជាជាទឹកដីមួយដ៏ថ្លៃថ្លា ផ្នែកហេតុផលមួយសំខាន់ ដែលយើងផលិតខ្សែភាពយន្តនេះឡើង មិនមែនជាការបង្ហាញនូវប្រវត្តិសាស្រ្តដ៏ ខ្មៅកខ្វក់របស់ប្រទេសកម្ពុជានោះទេ តែផ្ទុយទៅវិញយើងចង់បង្ហាញពីការតស៊ូ ការខិតខំប្រឹងប្រែង ប្រជាពលរដ្ឋកម្ពុជា រួមទាំងការបង្ហាញទេពកោសល្យដ៏អស្ចារ្យ របស់សិល្បៈករ សិល្បៈការិនី និងប្រជាពលរដ្ឋកម្ពុជាផងដែរ» ។
អ្នកស្រីបានលើកឡើងថា «កម្ពុជា ជាប្រទេសមួយ ដែលបានផ្លាស់ប្តូរ ជីវិតលោកស្រី ប្រសិនបើមិនមានកម្ពុជា ទេ ខ្ញុំក៏ប្រហែលមិនក្លាយទៅជាម្តាយដ៏ល្អមួយរូបដែរ» ។ខ្សែភាពយន្តនេះដែរ ជាការថ្លែងអំណរគុណ វិញដល់កម្ពជា បានផ្តល់ជីវិតថ្មី ដល់ខ្ញុំ។ នេះជាសម្តីបន្ថែមចុងក្រោយរបស់អ្នកស្រី Angelina Jolie។
បន្ទាប់ពីអ្នកស្រីមានប្រសាសន៍ទៅកាន់មហាជនរួច កូនចិញ្ចឹមសញ្ជាតិខ្មែរម៉ាដុក បាននិយាយជាភាសាអង់គ្លេស ដែលមានខ្លឹមសារជាភាសាខ្មែរថា«សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមនៅរាត្រីនេះ ទីបំផុតយើងបានធ្វើវា ជាការកិត្តិយស ក្នុងការបង្ហាញខ្សែភាពយន្តទៅកាន់អ្នក និងមានឱកាសឈរនៅទីនេះជាមួយម្តាយ និងគ្រួសាររបស់ខ្ញុំ ។ ឥឡូវនេះខ្ញុំសូមណែនាំប្អូនស្រីតូចរបស់ខ្ញុំ ស៊ីលូ (Shiloh) នាងមានអ្វីត្រូវនិយាយ» ។
អ្វីដែលសំខាន់បផុតនៅទីនេះ ស៊ីលូ (Shiloh) បាននិយាយតែមួយឃ្លាប៉ុណ្ណោះ ជាភាសាខ្មែរ ថា«ខ្ញុំឈ្មោះ ស៊ីលូ ខ្ញុំស្រឡាញ់កម្ពុជា» ។ មួយឃ្លា ដែលស៊ីលូ និយាយនេះ បានធ្វើឲ្យទស្សនិកជនចូលទស្សនាខ្សែភាពយន្ត មានការហ៊ោកញ្ជៀវ យ៉ាងខ្លាំង សាទរ ចំពោះកូនស្រី ជូលី ដែលមានវ័យ ១០ឆ្នាំ។
នៅលើឆាកសម្ពោធរឿងនៅកម្ពុជានេះ បានធ្វើឲ្យ ម៉ាដុក និង ស៊ីលូ ឡើងកូដយ៉ាងខ្លាំង ជុំវិញសកលលោក ក្នុងពិភពឧស្សាហកម្មកម្សាន្ត៕











មតិយោបល់