ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Carrie Underwood ដួល​លើ​ឆាក​ប៊ិះ​បាក់ជើង​ដោយសារតែ​អាវ​របស់​នាង​

​តារាចម្រៀង​ដ៏​ល្បី​កញ្ញា Carrie Underwood បាន​ដួល​អុកគូទ​នៅលើ​ឆាក​ក្នុងពេល​ដែល​កំពុង​សម្តែង នៅ​យប់​មួយ​ក្នុង​តំបន់ Corpus Christi នៃ​រដ្ឋ​តិច​សាស​។​
​ជាធម្មតា​មនុស្ស​ដែល​ល្បី​តែងតែមាន​ស្ទិល​​​របស់​គេ​រៀងៗ​ខ្លួន មិន​ថា​ការដើរ​ឡើង​ចុះ​លើ​ឆាក ឬ​ការ​ស្លៀកពាក់​នោះទេ​។ ដូច​នៅ​ក្នុង​សកម្មភាព​សម្តែង​របស់​នាង​នេះ​អញ្ចឹង មាន​ទាំង​ស្ទីល​ទ្រនាប់ជើង និង​ស្ទីល​អាវ​ដែល​មាន​ម៉ូត​ខ្លី​ពី​ខាង​មុខ​វែង​ខាងក្រោយ​។ ហើយ​ការ​ដួល​របស់​នាង​បណ្តោលមកពី​ទ្រនាប់ជើង នឹង​អាវ​មួយ​នេះ នៅពេលដែល​នាង​កំពុងតែ​បញ្ចេញ​ស្ទីល ស្រាប់តែ​កែង​ទ្រនាប់ជើង​ទាក់​ជាមួយនឹង​អាវ​ខាងក្រោយ​ធ្វើឲ្យ​នាង​ដួល​ទៅ​លើ​ឆាក​តែម្តង​ឡើង​ខ្មាស់​គេ ។​ក្រោយ​ហេតុការណ៍​នេះដែរ នាង Carrie Underwood បាន​ធ្វី​ត​ឲ្យ​ដឹងថា សំណាង​ល្អ​ហើយ ដែល​មិន​បាក់ជើង ៕​
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/CarrieUnderwood2_zps5d0b8d73.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/CarrieUnderwood1_zps1709f4af.png
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/CarrieUnderwood1_zps92caa196.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

បទ Undo It របស់ Carrie Underwood ៖

មតិយោបល់