ព័ត៌មានជាតិ

ចំណុច​សម្រើប​របស់​ស្ត្រី​ដែល​បុរស​គួរតែ​ដឹង​

​ស្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​បាន​ការ​បបោសអង្អែល​ពី​ខាង​ភាគី​បុរស​នៅ​មុន​ពេល​បើកឆាក​ប្រយុទ្ធ ព្រោះ​ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ស្រើបស្រាល និង​ចង់​ចូលរួម​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​។ ដូច្នេះ​ភាគី​បុរស ត្រូវ​ចេះ​រក​ចំណុចរសើប​របស់​ដៃគូ​ដើម្បី​ឲ្យ​នាង​ឈានទៅរក​ភាព​ស្រើបស្រាល ហើយ​ក៏​ដើម្បី​ផ្ដល់​នូវ​សេចក្ដីសុខ​នៅក្នុង​ពេល​រួមភេទ​ផងដែរ​។ តើ​ចំណុច​ត្រង់​ណា​ខ្លះ​ដែល​ធ្វើ​ហើយ​នាង​រសើប​? ខាងក្រោម​នេះ​គឺជា​ចំណុច​រសើប​របស់​ស្ត្រី ដែល​ភាគី​បុរស​គួរ​បបោសអង្អែល​នៅ​មុន​ពេល​បើ​ឆាក​ប្រយុទ្ធ​៖

 

​បរិវេណ​ត្របកភ្នែក​
​ត្របកភ្នែក គឺជា​ចំណុច​ដែល​ស្តើង​បំផុត ក៏​ប៉ុន្តែ​អ្នក​ត្រូវ​ប្រើ​ទម្ងន់​ឲ្យបាន​ស្រាល​បំផុត​ដែរ ដើម្បី​កុំឲ្យ​ក្លាយទៅជា​ការបំផ្លា​ញ​អារម្មណ៍​ស្រៀវ​ស្រើប ដែល​កើតចេញ​ពី​បំណងប្រាថ្នា​នៃ​ភាគី​ម្ខាង​ទៀត​។ លើសពីនេះទៅទៀត វា​ជួយ​ព្រលែង​ចេញ​នូវ​អារម្មណ៍​ប្រាថ្នា​ដែល​សិ្ថត​នៅ​ខាងក្នុង ហើយ​ផុស​បង្ហាញ​ចេញ​មក​ជា​សកម្មភាព​ស្រើបស្រាល​បាន​ដ៏​គួរ​ឲ្យ​អស្ចារ្យ​បំផុត​។​

​ស្លឹកត្រចៀក​
​ប្រសិន​បើ​គ្រាន់តែ​អ្នក​ខាំ​ញិញ​ថ្នមៗ​ត្រង់​បរិវេណ​កន្លៀត​ត្រចៀក​តែ​ប៉ុណ្ណោះ​នោះ​ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​របស់អ្នក​ផុ​សឡើង​បាន​ដោយ​ងាយៗ​ដែរ​។ ការ​បរ​បោស​អង្អែល​ទៅមក​នឹង​ធ្វើឲ្យ​ភ្លើងអារម្មណ៍​ស្រួចស្រាល​ក្នុងខ្លួន​ស្រី្ត​ផ្ទុះ​ឡើង​មក​ដោយ​មិន​អាច​ចៀសវាង​បាន ហើយ​អារម្មណ៍​ទាំងនោះ​នឹង​រីក​រាលដាល​ទៅ​ពេញ​សារពាង្គកាយ​របស់​នាង​។​

​គល​ក​
​ស្រី្ត​ជាច្រើន​នាក់​មាន​អារម្មណ៍​ព្រងើយកន្តើយ​នៅពេលដែល​ត្រូវបាន​គេ​ប៉ះពាល់​ទៅលើ​បរិវេណ​នេះ​។ នោះ​ក៏​ព្រោះថា ភាគី​ម្ខាង​ទៀត​ធ្វើ​មិន​ត្រូវ​នឹង​សង្វាក់ ព្រោះ​អារម្មណ៍​ដែល​ឈានទៅដល់​ភាព​ស្រើបស្រាល​នោះ វា​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ថែមទាំង​ធ្វើឲ្យ​ស្រី្ត​ជាច្រើន​នាក់​អត់ទ្រាំ​នឹង​វា​មិន​បាន​ទៀត​ផង​។​

ដើមទ្រូង​ដ៏​សែន​កក់ក្តៅ​
​ចំណែក​ត្រង់​ក​នែ្ល​ង​មួយ​នេះ​ចាត់ទុកថា ជា​ចំណុច​សំខាន់​ដែល​ត្រូវ​ថើប​បង្អួស​ចុះ​មក​លើ​បបូរមាត់​។ បុរស​ភាគច្រើន ច្រើន​តែង​ប់ង​ល់​ទៅ​នឹង​ការ​ថើប​ជ​ញ្ច្រុំ​ធ្វើឲ្យ​អស់​រស់ជាតិ​ថើប​ដែល​គួរ​ឲ្យ​ស្រើបស្រាល​ប្រែក្លាយ​ទៅ​ជាការ​ធុញថប់​ជំនួស​វិញ​។ ដូច្នេះ គួរ​ចាប់ផ្តើម​ពី​ការ​ប្រលោម​លួងលោម​យ៉ាង​ស្រាលៗ​ជាមុនសិន ដើម្បី ភាគី​ម្ខាង​ទៀត​បាន​ត្រៀម​ខ្លួន​ទទួល​នូវ​ការ​ស្រៀវ​ស្រើប​ដែល​ឈាន​ដល់​កំពូល​។​

​ចំណុច​អាថ៌កំបាំង​របស់​ស្រី្ត​
​បុរស​ជា​ច្រើន​នាក់ ច្រើន​រំលង​ចំណុច​នេះ ដ៏​គួរ​ឲ្យ​ស្តាយ​បំផុត​។ ការប្រើ​ត្រឹម​បបូរមាត់​វា​មិន​អាច​ដុត​រោល​អារម្មណ៍​បាន​ច្រើន​នោះ​ឡើយ​។ ដូច្នេះ​ការងារ​នេះ លោកអ្នក​គួរប្រើ​អណ្តាត​ចូលរួម ដើម្បី​ឲ្យ​ឈាន​ដល់​ដំណាកកាល​ចុងក្រោយ ហើយ​ថែមទាំង​ជា​ការជួយ​ឲ្យ​គូស្នេ​ហ៍ឈាន​ដល់​ត្រើយ​ព្រម​គ្នា​ទៀតផង​។​

​ស្មងជើង​
​ការប៉ះពាល់ ឬក៏​បបោសអង្អែល​ថ្នមៗ នៅ​ត្រង់​កន្លែង​នោះ វា​នឹង​ជួយ​បង្កើត​នូវ​អា​រម្ម​ណ៏​រំជួល​នៅ​ក្នុង​ចិត្ត​សម្រាប់​ភាគី​ស្រី្ត​បំផុត​។ ក្រោយពី​បាន​ប៉ះពាល់​ហើយ នឹង​កើតមាន​អារម្មណ៍​ស្រៀវ​ស្រើប​យ៉ាង​ស្វ័យប្រវត្តិ ដែល​ជា​ការបញ្ចូល​សញ្ញា​មួយ​ថា នាង​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ភាព​ញ័រ​រំ​ញ្ជួ​យ​ដែល​កំពុង​ឈាន​មកដល់​។

គួរបញ្ជាក់ផងដែរថា មិនមែនស្ត្រី​គ្រប់​រូប​សុទ្ធ​តែ​មាន​ចំណុច​រសើប​ដូច​គ្នា​នោះ​ទេ​ ​ប៉ុន្តែ​ប៉ុន្មាន​ចំណុច​ខាង​លើ​នេះ​មាន​ចំពោះ​ស្ត្រី​ភាគ​ច្រើន​៕​
girl_is_happy_after_spanish_fly

មតិយោបល់