ពេលដែលវិស័យសិល្បៈកំពុងរីកចំរើន រួមទាំងសិល្បៈករ សិល្បៈការិនីគ្រប់រូបចង់ដណ្តើម កេរ្តិ៍ឈ្មោះ ក្នុងសង្គមសិល្បៈនោះ គេបែរជាឃើញ កញ្ញារូបស្រស់ សម្ជស្យត្រកាល សាន ដាវី បោះបង់សិល្បៈ ពេលដែលកំពុងមានមុខមាត់ ក្នុងការសម្តែងគ្រប់រូបភាពនោះ។
សាន ដាវី ធ្លាប់បានចូលរួមសម្តែង ដ៏ក្តៅគគុក ក្នុងវិស័សិល្បៈ ដូចជា ការបង្ហាញខ្លួន ក្នុងកម្មវិធីប្រគុំតន្ត្រី ការដើរបង្ហាញម៉ូត ស្ទើរគ្រប់កម្មវិធី ជាពិសេសក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធីហ្គេម របស់ ស៊ីធី អិនផងដែរ។
បើទោះបីជា មិនអាចបំបែកទីផ្សារបាន តែនាង សាន ដាវី ចូលរួមសម្តែងស្ទើរគ្រប់សកម្មភាព និងគ្រប់រស់ជាតិគួរឲ្យកត់សម្គាល់ រហូតមាន ស្ពនស័រ ហៅនាងឲ្យទៅដើរម៉ូត នៅសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែការទំនាក់ទំនងឲ្យនាងទៅដើរម៉ូតនៅទីនោះ គឺត្រូវបាននាង ធ្វើការបដិសេធ ទៅវិញ។
មូលហេតុដែលធ្វើការច្រានចោល ទៅក្រៅប្រទេស នេះដែរ ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា “ព្រោះតែនាង មានការពាក់ព័ទ្ធស្នេហា ជាមួយនឹង បុរសទ្រព្យស្តុកម្នាក់ ហាមមិនឲ្យនាង ចាកចេញពីប្រទេសឡើយ” ។
ឈានមកដល់ឆ្នាំ ២០១៣ នេះដែរ គេកម្របានឃើញ ស្រីស្រស់ សាន ដាវី លើវេទិការបង្ហាញម៉ូត ដូចមុនៗនោះឡើយ ។ ម្លោះហើយ នាង សានដាវី បានប្រាប់ ដំណឹង ឲ្យដឹងថា ដោយសារតែសង្សារ នាងសុខចិត្តបោះបង់សិល្បៈចោល និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ៕
អត្ថបទ ៖ គង់វង្ស
មតិយោបល់