តារាសម្តែង និងតារាម៉ូដែលដែលមានឈ្មោះបោះសំឡេងគ្រាន់បើ លើវេទិកាសម្តែង សិល្បៈ នាង ពៅ ពិសីវីវីយ៉ា ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា នាងកំពុងយកស្នេហ៍ធ្វើជាស្ពាន់សម្រាប់ការសិក្សា។
ពៅ ពីសីវីរីយ៉ាង គឺជាតារាបង្ហាញម៉ូត និងតារាសម្តែង កំពុងឡើងកូដ តាមរយៈរឿងចុងក្រោយ ដែលលេងឲ្យស្ថានីយ៍ទូរទស្សន៍បាយ័ន ក្រោមចំណងជើងថា “ទិព្វសូដាច័ន្ទ” ។ ក្រៅពីរឿងមួយនេះ ពៅ ពីសីវីរីយ៉ា នៅមាន ៣ រឿងទៀត ដែលធ្លាប់បានបង្ហាញខ្លួន ក្នុងនោះមានរឿង “ស្នេហ៍ក្លែងក្លាយ” រឿង “វីរៈបុរសខ្លាខ្មៅ” និងរឿង “ឈាម ២ ពណ៌”។ ជាមួយនឹងសម្រស់ដែលបានបង្ហាញលើកញ្ជក់ទូរទស្សន៍ និង តាមឆាកជាតារាម៉ូដែល របស់ ពៅ ពិសីវីវីយ៉ា បានធ្វើឲ្យបុរសជាច្រើន ជ្រួលជ្រើមចង់រាយជាអន្ទាក់ ចង់បានបេះដូងនាងយកមកថ្នមថែ។
https://i1272.photobucket.com/albums/y389/domneng/Cole/PovPiseyVirya_zpscdd16872.jpg
ពៅ ពិសីវីវីយ៉ា បានប្រាប់ដល់ភ្នាក់ងារយកព័ត៌មាន របស់ គេហទំព័រ ដំណឹង ឲ្យដឹងថា “សព្វថ្ងៃនេះនាងកំពុងសិក្សានៅមហាវិទ្យាល័យធន់ធានមនុស្ស ដូច្នេះនាងខ្ញុំត្រូវរកប្រាក់ ដើម្បីបន្តការសិក្សា។ ស្រីស្រស់រូបនេះបានបន្តឲ្យដឹងទៀតថា កម្រៃតាមរយៈការដើរម៉ូត និងសម្តែង មិនអាចបង់ថ្លៃសិក្សានាងគ្រប់នោះទេ ដោយត្រូវរកប្រាក់បន្ថែមតាមមធ្យោបាយផ្សេងៗ”។ ទន្ទឹមជាមួយនឹងការខ្វះខាតនេះ ពៅ ពិសីវីវីយ៉ា កំពុងរងផ្សុះព័ត៌មានថា មានបុរសពីរនាក់ ឧបត្ថម្ភដល់នាង ដោយចង់បានស្នេហា របស់នាង ជាការតបស្នង ។ ម្យ៉ាងវិញទៀតក៏លេចឭថា នាងយកស្នេហារបស់នាង ប្តូរនឹងការសិក្សា ។
ទាក់ទិនរឿងនេះដែរ ពៅ ពិសីវីវីយ៉ា បានប្រាប់ថា “ពិតណាស់មានបុរស ២ នាក់ឧបត្ថម្ភដល់នាងមែន តែមិនមែនជាន័យស្នេហានោះទេ វាគ្រាន់តែជារឿងចិត្តធម៌របស់គេតែប៉ុណ្ណោះ ចំពោះនាងខ្ញុំ។ ដូច្នេះសុំមេត្តាកុំយល់ច្រឡំមកលើរូបនាងខ្ញុំ”។
បញ្ជាក់ផងដែរថា ពៅ ពិសីវីវីយ៉ា ទើបតែប្រឡូកចូលវិស័យ សិល្បៈ បានតែ ១ ឆ្នាំតែប៉ុណ្ណោះ ដោយទទួលបានប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ ផងដែរ៕
អត្ថបទ៖ គង់វង្ស
មតិយោបល់