ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា ស្កាត់​ជួប​ស្នេហ៍​លើ​ទឹកដី អូស្ត្រាលី

​គឹម លីហ្សា តារា​សម្តែង​ចាស់វស្សា ដែល​មាន​រូប​សម្រស់​មិន​ចាញ់​ក្មេងៗ​រលក​ក្រោយ​ប៉ុន្មាន កន្លងមក​តែងតែ​ប្រកែក​ញ៉ាញ ជាមួយនឹង​ព័ត៌មាន​ចុះផ្សាយ​ថា នាង​មាន​សង្សារ​នៅ​ក្រៅ​ស្រុក ។​

​កាល​ពី​ម្សិលមិញ​នេះដែរ ស្រី​ស្រស់ គឹម លីហ្សា ដែល​ត្រូវប៉ាន់ ខាង​តួ​ឆ្នាស់ ក្នុង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ បាន​បង្ហោះ​រូបភាព​ផ្អែមល្អែម​ជាមួយ​នឹង​ប្រុស​ស្នេហ៍ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ។ ជាមួយនឹង​រូបភាព​ប៉ុន្មាន​សន្លឹក​នោះដែរ នាង​ក៏​ភ្ជាប់​ជាមួយ​នឹង Wall Post ថា “Just arrived Brisbane airport so happy meet my honey ” ដែល​មាន​មានន័យ​ជា​ខ្មែរ​ថា “​ទើបតែ​មក​ដល់​ព្រលានយន្តហោះ Brisbane ហើយ​សប្បាយរីករាយ​ដែរ បាន​ជួប​បណ្តូលចិត្ត​” ។​

​ជាមួយនឹង​ក្តី​ស្នេហ៍ដ៏​ងប់ងុល របស់ គឹម លីហ្សា លើក​នេះ លែង​ប្រកែក​ដូច​មុន​ទៀត​ហើយ ដោយ​បើកចំហរ មុខ គូស្នេហ៍ ប្រាប់​ដល់​មហាជន ដើម្បី​បំបាត់​ចម្ងល់​កន្លងមក​ថា គូស្នេហ៍​នាង​ជា​នរណា​នោះ​។ រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​នាង​បាន បង្ហោះ​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង នៅលើ​ទឹកដី​អូស្ត្រាលី គេ​ឃើញ គឹម លីហ្សា បង្ហាញ​ការ​ថើប​ទៅកាន់​មិត្ត​ប្រុស​របស់​នាង ក្នុង​លក្ខណៈ​ផ្អែមល្អែម​ជាទីបំផុត ដែល​ធ្វើ​ឲ្យ​ប្រុសៗ​មួយ​ចំនួនា​មាន​ចិត្ត​ចង់​ត្រកងថ្នាក់​ថ្ន​ម​នាង ហាក់​អន់ចិត្ត​យ៉ាង​ខ្លាំង​នៅពេល​ឃើញ​រូបភាព​នេះ​។​
​បញ្ជាក់​ផង​ដែរ​ថា គឹម លីហ្សា ក្រៅពី​ល្បី​ក្នុង​អាជីព​សិល្បៈ​សម្តែង​គួរសម​ដែរនោះ ក៏​ជា​អ្នកជំនួញ និង​ម្ចាស់​ថៅកែ​ផ្ទះសំណាក់ មួយ​រូប​ផង​ដែរ ៕
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza6_zpsc41ce0d7.jpg
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza2_zpsf65bd6bd.jpg
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza3_zps3f42bfee.jpg
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza5_zps32ad4014.jpg
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza1_zps20e5dd24.jpg
https://i1272.photobucket.com/albums/y389/domneng/Air/KimLiza4_zps5cbfc6d2.jpg

មតិយោបល់