ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងល្បីឈ្មោះ yaya បានប្រើជីវិតយ៉ាងស្រស់ស្រាយជាមួយធម្មជាតិ អមដោយសម្លៀកបំពាក់អាវអៀម គួរឲ្យខ្នាញ់

 

(ថៃ)៖ ស្របពេលជំងឺរាតត្បាតកូវីដ-១៩ មិនថាទស្សនិកជននោះទេ សូម្បីតែតារាសម្តែងក៏មិនសូវចេញក្រៅផ្ទះដែរ។ ជាក់ស្តែង តារាថៃល្បីឈ្មោះ ដែលទស្សនិកជនខ្មែរនិយមថាហៅ កញ្ញា យ៉ាយ៉ា នោះ បាននឹងកំពុងប្រើជីវិតប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងធម្មជាតិដែលនាងបានដាំដុះនៅក្នុងផ្ទះ ហើយថ្មីៗនេះបានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងសម្លៀកបំពាក់ពាក់អាវអៀម ទស្សនិកជនឃើញហើយ ខ្នាញ់តារាស្រីរូបនេះគ្រប់គ្នា។

ស្ថិតនៅជ្រុងមួយនៃសំយាមផ្ទះនោះ កញ្ញា យ៉ាយ៉ា បានដាំកូនឈើពេញតែម្តង ដើម្បីបង្កើនភាពស្រស់ស្រាយជាមួយធម្មជាតិ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មន៍ខ្លាំងបំផុតនោះ គឺឈុតអៀមជើងវែង បង្កប់ដោយភាពសិចស៉ី ពីចំហៀង និងផ្នែកខាងលើ ធ្វើឲ្យសម្រស់របស់នាងកាន់តែស្អាតនិងលេចធ្លោរ។

ក្នុងបណ្តាញសង្គម Instagram ភ្ជាប់ជាមួយនឹងវីដេអូដាំកូនឈើ យ៉ាយ៉ា បានសរសេរសារថា «ត្រូវការអ្នកជួយដាំកូនឈើដែរទេចា៎?»

មតិយោបល់