ព័ត៌មានជាតិ

កំណត់ត្រា​ថ្មី​ បុរស​ទាប​បំផុត​លើ​លោក​ជនជាតិ​នេ​ប៉ាល់​កម្ពស់ ៤០ សង់ទីម៉ែត្រ​

​បុរស​សញ្ជាតិ​នេ​ប៉ាល់​ម្នាក់ ត្រូវបាន គេ​ចាត់ទុកថា ជា​បុរស​ដែល​ទាប​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​។ លោក Master Nau ដែល​មាន​កម្ពស់ ៤០ សង់ទីម៉ែត្រ ដែល​ការវាស់វែង​នេះដែរ ខណៈ​ដែល​លោក​ធ្វើដំណើរ​ពី ភាគខាងត្បូង ឈាង​ខាងលិច ទៅ​កាន់​រាជធានី Kathmandu ។​

​បុរស​វ័យ ៧៣ ឆ្នាំ រូប​នេះ​តែងតែ​ស្ថិតនៅ​លើ​កង់​រទេះរុញ ហើយ​កម្ពស់​ដ៏​ទាប​នេះដែរ ត្រូវបាន​ទទួលស្គាល់​ដោយ កំណត់ត្រា​ពិភពលោក​។ នេះ​បើ​យោ​ងា​តាម AFP ចុះផ្សាយ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Master Nau បាន​និយាយថា លោក​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​ជាប់​កំណត់ត្រា​ពិភពលោក​។​

​ចំណង​ចំណូលចិត្ត​របស់ Master Nau គឺ​ធ្វើ​ដំណើរ​ទៅ​ជួប​មនុស្ស និង​និយាយ​អំពី​បញ្ហា​ជីវិត ។ មួយវិញទៀត​គាត់​ចូលចិត្ត អាហារ​ក្តៅៗ តែ​ឆ្ងាញ់ និង​ស្តាប់​តន្ត្រី ហិណ្ឌូ និង នេ​ប៉ាល ។ ដោយឡែក​សម្រាប់​ដំណើរ​ទៅ​ផ្សារ​វិញ គាត់​ចូល​ចិត្ត​បំផុត​គឺ ឆៃ​កាវ ហេតុ​ដូច្នេះ​ត្រូវ​ជួល​ឆៃ​កាវ សម្រាប់​គាត់​ព្រោះ​គាត់​ស្រលាញ់​វា​។​
​ក្រៅពី​លោក Master Nau សម្រាប់​ជនជាតិ​នេ​ប៉ាល់ នៅ​មាន​លោក Chandra Bahadur Dangi អាយុ ៧៤ ឆ្នាំ ក៏​ជាប់​កំណត់ត្រា​ពិភពលោក​ផងដែរ ជា​បុរស​ដែល​ខ្លី​បំផុត ដែល​មាន​កម្ពស់ t 54.6 សង់ទីម៉ែត្រ ៕​
https://i1272.photobucket.com/albums/y389/domneng/Air/Littleman2_zps0767b524.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata3_zps85a61d5c.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Littleman6_zpsf6598aa0.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Littleman3_zpsade3c1de.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Littleman4_zps611066e6.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Littleman5_zpsc061c661.jpg

មតិយោបល់