ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ម៉ា​រ៉ា​ឌី គិត​ពី​ជំនួញ​ដែល​ប្រុស​ស្នេហ៍​បើក​ឲ្យ ជាង​សិល្បៈ​

​ក្រោយ​ពី​តារា​សម្តែង​ចាស់​វស្សា ហេង ម៉ា​រ៉ា​ឌី បាន​សម្ពោធ​ហាង​កែសម្ជស្ស​ដែល​មាន​កម្ពស់ ៣ ជា​ន់​ គេ​កម្រ​បាន​ឃើញ​ស្រី​ស្រស់​រូបនេះ បង្ហាញ​វត្តមាន​លើ​ឆាក ឬ​តាម​វិដេអូ​ក្នុង​វិថី​សិល្បៈ​ណាស់ ព្រោះថា​ហាង​កែ​សម្ជស្ស ១ ជុង កម្ពស់ ៣ ជាន់ នេះ​វា​សំខាន់ ជាង​សិល្បៈ ទៅទៀត​។​

​ប្រភពព័ត៌មាន​ដែល​អាច​យកជាការ​បាន បាន​ទម្លាយ​អាថ៌កំបាំង​នៃ​ហាង​ថ្មី របស់ ហេង ម៉ា​រ៉ា​ឌី ថា​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ធំ ជា​អ្នក​ដែល​ដែល​បើកហាង​ឲ្យ​នាង ហើយ​ក៏​ត្រូវ​ជា​ប្រុស​ស្នេហ៍​ផងដែរ​។​ជាមួយនឹង​ហាង​ស្កឹមស្កៃ​នេះ ប្រភព​ដដែល​បាន​បន្តថា ហេង ម៉ា​រ៉ា​ឌី មិន​អាច​ចោល​ហាង​បាន​ទេ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ហាង​នេះ​ដើរ​ដោយ​រលូន និង​ទទួល​ផ្គត់ផ្គង់​យ៉ាង​យកចិត្តទុកដាក់​ពី​គូស្នេហ៍​ប្រាក់​រាប់​លាន​ផងដែរ​។​

​ទន្ទឹម​ជាមួយនឹង​ការ​សាយភាយ​ព័ត៌មាន​នេះ ជារឿយៗ ហេង ម៉ា​រ៉ា​ឌី ខំព្យាយាម​បិទបាំង និង បដិសេធ​ម្តង​ហើយ​ម្តងទៀត ថា​មិន​មានប្រុ​ស្នេហ៍ណា បើកហាង​ឲ្យ​នោះទេ ។ តែ​មតិ​ភាគច្រើន ក្នុង​ចង្កោម​សិល្បៈ​គេ​មិន​បាន​ជឿ​នោះ​ទេ ថែមទាំង​ធ្វើ​ការអះអាង​ថា គ្រាន់តែ​ថត​រឿង និង​សម្តែង ពួកគេ​សឹងតែ​រកលុយ​កែសម្ជស្ស​សឹង​មិន​គ្រប់ ចុះ​ទម្រាំ​ហេង ម៉ា​រ៉ា​ឌី ដែល​ពុំ​សូវ​ល្បី​ផងដែរ ដល់​ថ្នាក់​បើក​ហាង ១ ជុង ៣ ជាន់ បើ​មិន​ប្រុស​ស្នេហ៍​ដែល​គេ​ឃើញ នោះ ជា​អ្នក​ឧបត្ថម្ភ តើ​ជា​នរណា​ទៅ ? ។​

ទោះបីជា​ថា គិត​ពី​ជំនួញ ច្រើនជាង សិល្បៈ​មែនពិត តែ​ហេង ម៉ា​រ៉ា​ធី យ៉ាងហោចណាស់ ក៏​បាន​បង្ហាញ​មុខ នៅ​កញ្ជាក់​ទូរទស្សន៍ ស៊ី​ធីអិន ក្នុង​កម្មវិធី រ៉េវ​ឡ​ន ផ្នែក​កែ​សម្ជស្ស តែ​មិន​ទទួល​កម្មវិធី ឬ​ថត​ផ្សេងៗ​នោះទេ ។ ក្នុងន័យ​នេះ​ដែរ បញ្ជាក់ថា នាង​អាច​បោះបង់​សិល្បៈ​ចោល គិត​ជំនួញ​ជា​រឿង​សំខាន់​៕​
Hen Marady (2)

Hen Marady (1)
អត្តបទ៖គង់វង្ស​

មតិយោបល់