បន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយ ថា Seohyun (SNSD) បានទិញវិឡាមួយនៅ Gangnam នោះ នាង Jessica និង Yuri ក៏បានទិញផ្ទះល្វែងនៅ Cheongdamdong ផងដែរ។
ប្រភពព័ត៌មាន Us Asset Investment បានឲ្យដឹងថា Jessica បានធ្វើការវិនិយោគ អចលនទ្រព្យ ទទួលបានជោគជ័យតាំងពីឆ្នាំ ២០១១ ។ សម្រាប់ ផ្ទះល្វែងថ្មីរបស់នាងត្រូវសាងសងនៅ Sangji Ritzville ,Cheongdamdong ក្នុងប្រទេសកូរ៉េ ដោយទំហំផ្ទៃដី ២៣២ ម៉ែត្រក្រឡា ដោយក្នុងនោះមានបន្ទប់គេង ៣ និង បន្ទប់ទឹក ៣ ផងដែរ។ ជាមួយនឹងនឹងគ្នានេះដែរ ប្រភពព័ត៌មានបានបង្ហើបបន្តថា Jessica ត្រូវចំណាយលើផ្ទះល្វែងនេះ ដោយទំហំទឹកប្រាក់ ១,១ លានដុល្លារ ។ទន្ទឹមជាមួយនឹងគ្នានេះដែរ នាង Yuri បានទិញផ្ទះល្វែងនៅជាន់ទី ៩ ផងដែរ ក្នុងតម្លៃ ១,៥៥ លានដុល្លារ ដោយទំហំ ២២០ ម៉ែត្រក្រឡា ដោយមានបន្ទប់គេង ចំនួន ៤ និងបន្ទប់ទឹក ៣ ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/JessicaandYuriSNSD1_zpsdf40bfda.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/JessicaandYuriSNSD3_zps8c10d089.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/JessicaandYuriSNSD2_zps64ae1413.jpg
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់