លោកគង់ វិសាល ​​ ចូលរោងការ​​​​ថ្ងៃទី​​​១៧ មករា​

លោកគង់ វិសាល ​​អ្នក​ដឹកនាំ​​សម្តែង​​មួយរូប​​ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័ន ​​​បានសម្រេច​​​​ចិត្ត​ចាប់​​ដៃ​ជាមួយ​​យុវតី​​​ក្នុង​ត្រកូល​​​​​អ្នក​​ ធូរធារ​ម្នាក់​​ចូលរោង​ការ​​​​​ទៅ​តាម​គន្លង​ប្រពៃណី​​​​នៅថ្ងៃទី​​​១៧ មករា ​​​២០១២ ​ស្អែក​នេះ ​​​នៅវិមាន​​​ពេជ្រ​​ចរណៃ ឬ​មណ្ឌល​វប្បធម៌​​​​រាជ​ធានីភ្នំពេញ ​​ដែលគ្រោង​​​​នឹង​​​​សម្បូរទៅដោយ​​​​ភ្ញៀវ​​​​​សិល្បករ សិល្ប​ការិនី អ្នកកាសែត ​មន្ត្រី​រាជ​ការ​​​​ និងអ្នកជំនួញ​​ចូលរួមច្រើន កុះករ​​​ផ្តល់​​​ជោគ​ជ័យ​​​​​ សិរីមង្គល​ វិបុល​សុ​​​ខ​​គ្រប់ប្រការ​​​​មហា​​ប្រសើរ​​ដល់​​​គូស្វាមី​​​ភរិយា​ថ្មោង​ ថ្មី​នេះ​។​

ភរិយា​ថ្មី​​ថ្មោង​របស់​លោកគង់ វិសាល ​គឺ កញ្ញា​​​ហេង ហៀង អាយុ​​​១៨​ឆ្នាំ ​​ជានិស្សិត​​​នៅ​សាលា​ ELT ជា​​កូនមន្ត្រី​​រាជការ​ថ្នាក់​កណ្តាល ​និង​ម្តាយជាអ្នកជំនួញ​​គ្រាន់​បើ​ម្នាក់​។ លោកគង់ វិសាល ​អ្នកដឹក​នាំ កម្មវិធី​​តន្ត្រី​​យុវវ័យ​ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័ន​​​ បន្ទាប់ពី​​​បញ្ចប់ជីវិត​​​​​សោកសៅ​​​​ជាមួយកញ្ញា​​ពេជ្រ សេរីរ័ត្ន ​រយៈ​ពេល​ប្រមាណ​៦ខែ​​​​មក​​នេះ បាន​​មាន​ប្រសាសន៍​​​ឱ្យដឹង​ថា ​ភ្ញៀវ​​ពន្លឺរបស់​​លោក​​​​ដែលត្រូវមក​ចូលរួម​​​អបអរសាទរ​ គឺប្រមាណជាង​​​៨០០​នាក់ ​​ព្រោះ ​លោកបាន​កុម្ម៉ង់​​​​តុ​​ការ​​​​៨០តុ ​។

ពិធីមង្គលការជាមួយភរិយាក្មេងដែលមានអាយុស្មើនឹងពាក់កណ្ដាលលោក គង់ វិសាល នោះ ត្រូវបានគេ មើលឃើញថាគឺបន្ទាប់ពីអ្នកដឹកនាំកម្មវិធីសិល្បៈរូបនេះជួបប្រទះ នូវរឿងរ៉ាវបែក បាក់ស្នេហ៍ដ៏ស្រួចស្រាល់ ជាមួយនឹងអតីតពិធីការិនី ពេជ្រ សិរីរ័ត្ន ហើយក៏ត្រូវចែកផ្លូវគ្នាគ្មាន ថ្ងៃជួប ប៉ុន្ដែសម្រាប់លោក គង់ វិសាល ក៏មាននារីវ័យក្មេងស្ម័គ្រចូលស្អំ បេះដូងដែលគ្រាំគ្រា នេះឱ្យធូរស្បើយ រហូតឈានដល់ពិធីរៀប អាពាហ៍ពិពាហ៍ យ៉ាងឆាប់រហ័សបំផុត។ ចំណែកឯ ពេជ្រ សិរីរ័ត្ន ក៏បានឈានជើងចាកចេញ ពីពិភព សិល្បៈដែលនាង ធ្លាប់មាន មុខមានមាត់ ទាំងមិនអស់ចិត្ដ ហើយក៏ជួបប្រទះនូវស្នេហាជាមួយអ្នកផ្សេង តែនាង មិនអាចបង្ហាញមុខគូរស្នេហ៍ ជាសាធារណៈដូចលោក គង់ វិសាលនោះឡើយ ព្រោះបុរសជា គូស្នេហ៍នាងអាចមាន ឋានៈធំនិងមានជាប់ពាក់ ព័ន្ធជាមួយប្រពន្ធកូនទៀតផង។

សូមបញ្ជាក់ផងដែរថា ពិធីមង្គលជ័យនេះនឹងរៀបចំនៅគេហដ្ឋាននាង ហេង ហៀង ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្បែរស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងរៀបចំទទួលភ្ញៀវ កិត្ដិយសនៅឯសាលមហោស្រប ចេនឡា នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ស្អែកនេះ៕​​ ដោយៈ​ ឈាមត្រជាក់

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *