ម្ចាស់បទចម្រៀង” ប៉ុណ្ណឹងល្មមហើយអូន” លោក វ៉ាន់ មករា ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម U2 កំពុងតែជូបរឿងមិនសមបំណងជាច្រើនក្នុងឆាកជីវិតនាពេលបច្ចុប្បន្ននេះ។
វ៉ាន់ មករា ចូលមកដល់ឆ្នាំ ២០១៣ នេះទោះជាមានបទចម្រៀង រាងហក់លោត ច្រៀងដោយខ្លូនឯងនៅក្នុង ផលិតកម្ម U2 មែនពិត តែចៀសមិនផុតច្រៀងបទចម្រៀង លោក ព្រាប សុវត្តិ ដោយលើកមកច្រៀង រាល់ការប្រគុំតន្ត្រីនានា ជាពិសេសច្រៀងនៅក្នុងក្លិបរាត្រីតែម្តង។ ម្យ៉ាងវិញទៀតមើលទៅ វ៉ាន់ មករា មិនអាចនឹងល្បីល្បាញដូចតារាផ្សេងៗទៀតបានទេ ខណៈដែលបទថ្មី របស់ខ្លួនចេញមកទទួលបានការគាំទ្រស្តួចស្តើងពេក ទោះបីជាបទនោះ ពិរោះ និងមានអត្ថន័យយ៉ាងណាក៏ដោយ។
ដោយឡែកកាលពីរាត្រីម្សិលមិញនេះដែរ លោក វ៉ាន់ មករា បាន Wall Post លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “មួយរយៈមកនេះ ដូចជាមានរឿងស្មុគស្មាញច្រើនណាស់ ជួបតែរឿងរហូត…មកវត្តស្រោចទឹកលើករាសីម្តង”។ ត្រង់ចំណុចនេះដែរ ធ្វើឲ្យមហាជនជាច្រើនគិតថា “វ៉ាន់ មករា អាចនឹងមានរឿងអ្វីប៉ះទង្គិចក្នុងពិភពសិល្បៈ ឬអាចនឹងបាត់បង់អាជីពនៅក្នុងផលិតកម្ម U2 ក៏ថាបានដែរ” ។
ដើម្បីបញ្ជាក់ថា វ៉ាន់ មករា មានរឿងអ្វីឲ្យប្រាកដនោះដែរ យើងបានព្យាយាមទាក់ទងទៅតារារូបនេះដែរ តែខលមិនចូល ដោយសារតែប្រពន្ធទូរស័ព្ទមានបញ្ហា ។ដូច្នេះយើងរំពឹងថា នឹងបានព័ត៌មានពឹស្តារពីតារាចម្រៀងរូបនេះនៅថ្ងៃណាមួយ៕
មតិយោបល់